ស៊ូដង់៖ អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃអង្គារទី១៥សីហាថា មនុស្សរាប់លាននាក់ជិតអស់ស្បៀងអាហារនៅក្នុងប្រទេសស៊ូដង់ ។ មនុស្សជាង៤លាននាក់ ត្រូវបានភៀសខ្លួនក្នុងប្រទេស រួមទាំងជាង១លាននាក់ ដែលបានត្រូវបានប៉ាន់ប្រមាណថាបានរត់គេចចូលទៅកាន់បណ្ដាប្រទេសជិតខាង។
ជម្លោះដែលបានអូសបន្លាយរយៈពេល៤ខែមកនេះ ចាប់តាំងពីផ្ទុះឡើងកាលពីថ្ងៃទី១៥ មេសា នៅក្នុងប្រទេសស៊ូដង់ បានបង្កឲ្យមានកង្វះខាតយ៉ាងខ្លាំងនៃសម្ភារៈប្រើប្រាស់ជាមូលដ្ឋានប្រចាំថ្ងៃដូចជាអាហារ និងថ្នាំពេទ្យ ដែលជំរុញឲ្យមានវិបត្តិមនុស្សធម៌ កាន់តែធ្ងន់ធ្ងរថែមទៀត នៅក្នុងប្រទេសនេះ ខណៈដែលពុំមានសញ្ញានៃការធូស្រាលនៅឡើយ។
យោងតាមទីតាំងជម្លោះប្រដាប់អាវុធ និងផែនការទិន្នន័យព្រឹត្តិការណ៍ បាននិយាយថា គិតត្រឹមថ្ងៃទី៤ខែសីហា ឧបទ្ទវហេតុហិង្សាជាង១.៣០០នាក់ត្រូវបានកត់ត្រា នៅប្រទេសស៊ូដង់ដែលបណ្ដាលឲ្យមនុស្សជាង៥.០០០នាក់ស្លាប់ ចាប់តាំងពីជម្លោះរវាងក្រុមគូប្រជែងយោធាចំនួន២ បានផ្ទុះឡើង ។
មនុស្សមួយចំនួន កំពុងស្លាប់ជាបន្តបន្ទាប់ដោយសារកង្វះការថែទាំសុខភាព បន្ទាប់ពីសង្គ្រាមរយៈពេល៤ខែ ដែលបានបំផ្លិចបំផ្លាញរដ្ឋធានីខាទុំ (Khartoum) និងបានបង្កើនការវាយប្រហារដាក់គោលដៅលើក្រុមជនជាតិភាគតិច នៅក្នុងតំបន់ដាហ្វួរ (Darfur) ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍រួមថា ពេលវេលាជិតអស់ហើយសម្រាប់កសិករដាំដុះដំណាំ ដើម្បីផ្គត់ផ្គង់ក្នុងប្រទេសពួកគេ និងប្រទេសជិតខាង និងការកង្វះខាតការផ្គង់ផ្គង់ឱសថ។ អង្គការសហប្រជាជាតិ និយាយថា ស្ថានភាពនៅក្នុងប្រទេសស៊ូដង់ឈានដល់ចំណុចមិនអាចគ្រប់គ្រងបាន។ អ្នកនាំពាក្យការិយាល័យ សម្របសម្រួលកិច្ចការមនុស្សធម៌ លោក ជែនស៍ ឡាអេគី ( Jens Laerke) បាននិយាយថា ក្រុមមេដឹកនាំអង្គការមនុស្សធម៌សកលទាំងនេះ ព្រមានថា សង្រ្គាមនេះកំពុងបំផ្លិចបំផ្លាញជីវិតមនុស្ស និងប្រទេសកំណើតរបស់ពួកគេ ព្រមទាំងបំពាសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពួកគេ៕


