បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធចុះដោះស្រាយជាបន្ទាន់ ចំពោះបញ្ហាខ្វះទឹករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកសិករ នៅស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បន្ទាប់ពីពួកគាត់បង្ហាញកង្វល់យ៉ាងខ្លាំងអំពីការខ្វះទឹកស្រោចស្រពស្រូវ ខណៈពេលនេះស្រូវរបស់ពួកគាត់ខ្លះក៏បានស្វិតជាបណ្តើរៗហើយដែរនោះ។
បទបញ្ជារបស់សម្តេចក្រឡាហោម ប្រមុខក្រសួងមហាផ្ទៃនេះគឺបានធ្វើឡើង នៅក្នុងឱកាសដែល សម្តេចអញ្ជើញសម្ពោធវិមានឯករាជ្យ សួនសម្តេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូក្រាលកៅស៊ូ Acជុំវិញវិមានឯករាជ្យខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។






