ខ្សែប្រយុទ្ធប្រេស៊ីល Neymar បានសម្រេចជាផ្លូវការក្នុងការផ្លាស់ពី Paris Saint Germain ទៅកាន់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal ក្នុងតម្លៃផ្ទេរ ៩០ លានអឺរ៉ូ។
Neymar មិនស្ថិតក្នុងគំរោងរបស់អ្នកចាត់ការថ្មី PSG សញ្ជាតិអេស្ប៉ាញ Luis Enrique ឡើយ រដូវកាលនេះ។

ការមកដល់ទឹកដីអារ៉ាប៊ីសាអ៊ូឌីតនៅពេលនេះ Neymar ត្រូវបានគេដឹងថា ទទួលប្រាក់ឈ្នួល ១៥០លានអឺរ៉ូក្នុងមួយឆ្នាំជាមួយនឹងកិច្ចសន្យា ២ ឆ្នាំ ពោលគឺប្រាក់ឈ្នួលនេះស្មើនឹងប្រាក់ឈ្នួលនៅ PSG គុណនឹង ៦។
ក្រោយការផ្លាស់ផ្លូវការនេះ Neymar បានឱ្យដឹងថា នេះជាការសរសេរទំព័រថ្មីនៃអាជីពរបស់ខ្លួន ហើយសូមអរគុណ PSG ជាពិសេសអ្នកគាំទ្រដែលធ្លាប់រួមរស់ជាមួយគ្នាអស់រយៈពេល ៦ ឆ្នាំ។
Neymar មកដល់ PSG កាលពីឆ្នាំ ២០១៧ ផ្ទេរពី Barcelona ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោកនៅពេលនោះតម្លៃ ២២២ លានអឺរ៉ូ រឺ ២០០ លានផោន ហើយក៏មិនទាន់មានកំណត់ត្រាថ្មីលើសនេះដែរ។
តាំងពីពេលនោះមក Neymar បានឈ្នះជើងឯកលីគបារាំង ៥ លើក តែមិនទាន់ឈ្នះ UEFA Champions League តាមគោលដៅរបស់ក្លិបនៅឡើយ៕ អត្ថបទ៖នាង សុភាវុធ
