រដ្ឋបាលខណ្ឌដូនពេញ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៣ ឆ្នាំ២០២៣

2023/08/16 06:21:21 pm        121

ភ្នំពេញ៖ ក្រុមប្រឹក្សាខណ្ឌដូនពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ ​និងពិគ្រោះយោបល់ សម្រាប់​អាណត្តិទី៣ ឆ្នាំ២០២២៣ ក្រោមអធិបតីភាពលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅសាលប្រជុំសាលាខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានលើកឡើងថា មន្រ្តីអាជ្ញាធរខណ្ឌទាំង​១១​សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ ដោះស្រាយពីបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ បញ្ហសន្តិសុខ​សុវត្ថិភាព ​ជូនបងប្អូនប្រជាពលរដ្ឋ ​និង​មានការប្រចាំការជាប្រចាំ ​២៤ម៉ោងលើ២៤ម៉ោង ដើម្បីឆ្លើយ​តប​ជាមួយបងប្អូនប្រជាពលរដ្ឋ ​បានទាន់ពេលវេលា ​នៅការងារសេវាសាធារណៈ ទុកកង្វល់របស់​ប្រជាពលរដ្ឋ ​ដើម្បីអាជ្ញាធរទទួលបាន​ ដោះស្រាយជូនស្របតាមសំណូមពររបស់ប្រជាពលរដ្ឋ ការងារអភិវឌ្ឍមូលដ្ឋាន ។

ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ ​បានលើកឡើងថា ក្នុងវេទិការសាធារណៈនេះ លោកសប្បាយចិត្ត​បានជួបជាមួយប្រជាពលរដ្ឋ និងបានទទួលជ្រាបពីទុកកង្វល់ ​និងសំណូមពររបស់ពលរដ្ឋ​ក្នុង​មូលដ្ឋាន។ បន្ថែមទៀតនោះលោក​ បានលើកឡើងថា អាជ្ញាធរមូលដ្ឋានត្រូវគៀងគរដល់​ប្រជាពលរដ្ឋ ​មកចូលរួមក្នុងវេទិការសាធារណ ​ដើម្បីបានបញ្ចេញ​នៅបញ្ហា ដែលខ្លួនមានបញ្ហា​សំណូមពរ​ដល់អាជ្ញាធរជួយដោះស្រាយ។ សូមឲ្យអាជ្ញាធរយកចិត្តទុកដាក់ ពីបញ្ហាទុកកង្វល់របស់​ប្រជាពលរដ្ឋ កុំឲ្យកើតឡើងមានដដែល ជាដដែល ត្រូវរកដំណោះស្រាយ ថាបញ្ហាណាមួយ​ត្រូវដោះស្រាយបាន និងបញ្ហាណាមួយដោះស្រាយមិនបាន ដូច្នេះត្រូវបញ្ជូនទៅថ្នាក់លើដើម្បី​ចូលរួមដោះស្រាយជូនប្រជាពលរដ្ឋ។

ក្នុងវេទិការសាធារណៈនេះ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ ពីបញ្ហា​ ដែលផ្ទះអ្នកខាងលើ ខាងលើ​ មិនមានការប្រុងប្រយ័ត្ន ធ្លាក់បង្អួចមកក្រោមជា​ញឹកញាប់​ អាចបង្កជាគ្រោះថ្នាក់បានជា យថាហេតុ។

ពលរដ្ឋបន្តលើកឡើងថា ​សូមអាជ្ញាធរជួយបន្តរក្សា ​សន្តិសុខសុវត្ថិភាពបន្ថែមទៀត ជាពិសេសតាម​បណ្ដោយផ្លូវតូចៗ (ផ្លូវឌឿងហែម) ដោយកន្លងមកការរក្សាសន្តិសុខសណ្ដាប់ធ្នាប់​បានល្អប្រសើរ​ហើយ។ ពលរដ្ឋ បានលើកឡើងថា ការជួសជុលចិញ្ជើមផ្លូវការ៉ូឡាថ្មី មានរួចរាល់ ​សូមទុកឲ្យពលរដ្ឋ សិស្សានុសិស្សបានធ្វើដំណើរផង ​ព្រោះបច្ចុប្បន្ន សង្កេតឃើញថា ​មានការចតរថយន្ត និងលក់ដូររំលោភលើចិញ្ជើមផ្លូវ។

សូមបញ្ជាក់ផងដែរ នៅក្នុងវេទិកានេះ អាជ្ញាធរ បានអនុញ្ញាត​អោយពលរដ្ឋដែលចូលរួម បានឡើង​និយាយដោយផ្ទាល់ ពីបញ្ហា និងទុក្ខលំបាកដែលកំពុងប្រឈម ឬក៏អាចសសេរលើក្រដាស​ដាក់​ចូលក្នុងប្រអប់ព័ត៌មាន​ ដើម្បីអោយក្រុមការងារអាជ្ញាធរ​ យកមកពិនិត្យ និងដោះស្រាយជូន។

លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានទទួលយកនៅសំណូមពរ បងប្អូន​ប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងវេទិការជាមួយអាជ្ញាធរមានសមត្ថកិច្ច ​ដើម្បីឲ្យខាងជំនាញនីមួយៗ ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ​និងការរីកចំរើនក្នុងមូលដ្ឋានខណ្ឌទាំងមូល។

លោក អភិបាលខណ្ឌបានសង្កត់ធ្ងន់ថា ​ជាពិសេសអាជ្ញាធរថ្នាក់ប៉ុស្តិ៍រដ្ឋបាល ​និងសង្កាត់ ដែល​ជាអាណាព្យាបាលរបស់ពលរដ្ឋផ្ទាល់ ត្រូវយកចិត្តទុកដាក់ពីទុកលំបាករបស់ពលរដ្ឋ។ ប៉ុស្តិ៍រដ្ឋបាលត្រូវមើលពីសន្តិសុខសុវត្ថិភាព ​សណ្ដាប់ធ្នាប់សាធារណៈ ​និងសង្កាត់ត្រូវបំរើពលរដ្ឋ ពីសេវាសាធារណៈឲ្យបានលឿនជូនពលរដ្ឋ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        67
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        172
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm