ក្រុមបាល់ទាត់នារីអេស្ប៉ាញ បានបន្តបង្កើតប្រវតិ្តសាស្រ្តថ្មីរបស់ខ្លួន ក្រោយយកឈ្នះអតីតក្រុមជើងឯករងស៊ុយអែត នៅនាទីចុងក្រោយឡើងវគ្គផ្តាច់ព្រ័ត្រជាលើកដំបូង។
ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ៤ ម៉ឺននាក់ គ្រាប់បាល់បញ្ចូលទីត្រូវរង់ចាំដល់នាទីទី ៨១ ទើបអេស្ប៉ាញរកបានគ្រាប់នាំមុខដោយ Salma Paralluelo តែក៏ត្រូវស៊ុយអែតតាមស្មើវិញនៅនាទីទី ៨៨ ដោយ Rebecka Blomqvist។
តែការត្រេកអររបស់ស៊ុយអែតបានត្រឹម ២ នាទី បន្ទាប់ពីប្រធានក្រុមអេស្ប៉ាញ Olga Carmona ស៊ុតគ្រាប់ជ័យជំនះនៅនាទីទី ៩០។
ជ័យជំនះនេះធ្វើឱ្យអេស្ប៉ាញឈានទៅវគ្គផ្តាច់ព្រ័ត្រ បាល់ទាត់នារីពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដោយរង់ចាំជួបជាមួយអូស្រ្តាលី រឺអង់គ្លេសនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
ចំណែកបរាជ័យរបស់ស៊ុយអែត គឺជាបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី ៤ រាប់ពីឆ្នាំ និងធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រមួយលើកនៅឆ្នាំ ២០០៣ តែចាញ់អាល្លឺម៉ង់៕ អត្ថបទ៖នាង សុភាវុធ

