កីឡាការិនីវាយកូនបាល់វ័យចំណាស់អាមេរិក Venus Williams រកបានជ័យជំនះលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ ចុងក្រោយនេះ លើកីឡាការិនីដែលមានលំដាប់ថ្នាក់ពិភពលោក Top20។
កីឡាការិនីវ័យ ៤៣ ឆ្នាំរូបនេះបានវាយបកយកឈ្នះកីឡាការិនីរុស្ស៊ី Veronika Kudermetova ដែលឈ្នះលេខ ១៦ ពិភពលោកដោយលទ្ធផល ៦-៤ និង ៧-៥។

ម្ចាស់ជើងឯក Grand Slam ៧ លើក Venus Williams បានបង្ហាញក្តីរំភើបចំពោះជ័យជំនះដំបូងនៅទឹកដីអាមេរិកក្នុងរយៈពេលជិត ៤ ឆ្នាំនេះ។
Venus Williams បច្ចុប្បន្នកំពុងឈរលេខ ៥៣៣ ពិភពលោកនឹងត្រូវជួបជាមួយកីឡាការិនីចិន Qinwen Zheng រឺកីឡាការិនីបេឡារុស Aliaksandra Sasnovich នៅជុំទី ២ នៃកម្មវិធី Cincinnati Open៕ អត្ថបទ៖នាង សុភាវុធ
