UN៖ ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្នុងរបាយការណ៍ទទួលបានដោយសារព័ត៌មាន Reuters កាលពីថ្ងៃអង្គការទី១៥សីហា ថា ការប្រើប្រាស់កម្លាំងដ៏ខ្លាំងក្លាដោយការបញ្ជូនកងកម្លាំងនគរបាលពហុជាតិ និងការប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ គឺ ចាំបាច់ដើម្បីស្ដារច្បាប់ និងសណ្ដាប់ធ្នាប់ឡើងវិញនៅក្នុងប្រទេសហៃទី និងដកហូតអាវុធពីក្រុមជនអន្ធពាល។

កាលពីឆ្នាំមុន ប្រទេសហៃទី បានស្នើសុំជំនួយពីអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំង ក្រុមជនអន្ធពាលហិង្សា ដែលបានគ្រប់គ្រងផ្ទៃដីយ៉ាងច្រើនក្នុងរដ្ឋធានី ព័រអូប្រាំង (Port-au-Prince) ។ លោក Guterres បានលើកឡើងកាលពីខែតុលាថា ប្រទេសជាច្រើននឹងបញ្ជូនកងកម្លាំងប្រតិកម្មរបហ័សដើម្បីជួយដល់កងកម្លាំងនគរបាលហៃទី។
កាលពីខែមុន ក្រុមប្រឹក្សានេះ បានជំរុញដល់ប្រទេសនានាជួយផ្ដលើការគាំទ្រខាងសន្តិសុខ និងបានស្នើលោក Guterres ឲ្យរាយការណ៍ក្នុងរយៈពេល៣០ថ្ងៃស្ដីពីជម្រើសពេញលេញរបស់អង្គការសហប្រជាជាតិ រួមទាំងការគាំទ្រសម្រាប់កងកម្លាំងមិនមែនពហុជាតិរបស់អង្គការសហប្រជាជាតិ ឬ ប្រតិបត្តិការថែរក្សាសន្តិសុខដែលអាចធ្វើទៅបាន។
កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានបញ្ជូនទៅកាន់ប្រទេសហៃកាលពីឆ្នាំ ២០០៤ បន្ទាប់ពីមានការបះបោរដែលនាំទៅដល់ការបណ្តេញចេញពីតំណែង និងនិរទេសខ្លួនប្រធានាធិបតី លោក ហ្សង់ ប៊ែរត្រង់ អារីស្ទីដ (Jean-Bertrand Aristide) ។ ទាហានរក្សាសន្តិភាពបានចាកចេញកាលពីឆ្នាំ ២០១៧ ហើយត្រូវបានជំនួសដោយនគរបាលរបស់អង្គការសហប្រជាជាតិដែលបានចាកចេញកាលពីឆ្នាំ ២០១៩ ៕

