អង្គការលីកាដូ លើកឡើងថាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងរួមចំណែកដល់រាជរដ្ឋាភិបាល

2023/08/16 08:37:50 pm        360

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អង្គការលីកាដូ លើកឡើងថា ការរៀបចំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់​យោបល់ ​នឹងរួមចំណែកដល់រាជរដ្ឋាភិបាល ខណៈរាជរដ្ឋាភិបាលត្រូវពង្រឹងការចុះពិនិត្យ​បញ្ហា​ដោយផ្ទាល់នៅមូលដ្ឋានកាន់តែដោះស្រាយប្រកបដោយប្រសិទ្ធភាព។

ខណៈនៅសល់រយៈប៉ុន្មានថ្ងៃទៀត រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងចាប់ផ្តើមដំណើរការរបស់ខ្លួនដ៏ខ្លីខាងមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ធ្លាប់មាន​ប្រសាសន៍លើកឡើងដល់រាជរដ្ឋាភិបាលខាងមុខ ឲ្យពិនិត្យ និងសម្រេចអំពីការ​បន្តស្ថាប័ន​ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះ លោក អំ សំអាត នាយកប្រតិបត្តិការអង្គការ​​លីកាដូ បានបង្ហាញការយល់ឃើញថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានគុណសម្បត្តិ​ទៅលើការចូលរួមពិគ្រោះ​ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងច្បាប់ ​សេចក្តីព្រាងអនុក្រឹត្យ បទដ្ឋានគតិយុត្តផ្សេងៗ។

លោក អំ សំអាត បញ្ជាក់ថា ដើម្បីធានាឲ្យស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់​កាន់តែមានប្រសិទ្ធភាព រាជរដ្ឋាភិបាលអាចផ្តល់សិទ្ធិ​បន្ថែមដល់​សមាជិកទាំងអស់​ឲ្យការ​បំពេញតួនាទី និងកាតព្វកិច្ចទទួលបានព័ត៌មានងាយស្រួល​ ដើម្បីសម្រួលឲ្យការពិភាក្សា និងស្វែងរក​ដំណោះស្រាយទទួលបានប្រសិទ្ធភាព។

ក្នុងនីតិកាលទី៦កន្លងទៅ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងកាល​ពី​ខែកញ្ញា ឆ្នាំ២០១៨ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​មានគោលដៅបង្កើតនិងកំណត់​អំពី​ការរៀបចំនិងការប្រព្រឹត្តទៅន ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក្នុងគោលបំណង​លើកស្ទួយរបបនយោបាយប្រជា- ធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធាតុចូល​នៃ​ទស្សនៈពហុគំនិត​ជាប្រយោជន៍ដល់ការស្ថាបនាជាតិ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ​ជាយន្តការពិគ្រោះនិងផ្តល់យោបល់របស់ គណបក្ស​នយោបាយជូនរាជរដ្ឋាភិបាល ​ក្រៅក្របខណ្ឌសភា ​ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាព ការងារ ដើម្បីជាប្រយោជន៍​ដល់ការបម្រើសេវាប្រជាជន ​និងការអភិវឌ្ឍសង្គមជាតិ ​ប្រកបដោយ សក្ដានុពល៕ អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm