រុស្ស៊ី៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា កងកម្លាំងអ៊ុយក្រែន កំពុងបរាជ័យនៅលើសមរភូមិ ទោះបីជាជំនួយទាំងអស់ ពួកគេបានទទួលពីប្រទេសលោកខាងលិចក៏ដោយ។
លោក Shoigu បានថ្លែងដូច្នេះ កាលពីថ្ងៃអង្គារនៅក្នុងជំនួបជាមួយមន្ត្រីយោធាមកពីប្រទេសចិន ឥណ្ឌា និងបណ្តាប្រទេសជាច្រើនទៀត នៅក្នុងសន្និសីទស្តីពីសន្តិសុខអន្តរជាតិ នៅជិតទីក្រុងមូស្គូ។
រុស្ស៊ី បានទាញយកដៃគូជាច្រើនរបស់ខ្លួនខិតមកកាន់តែកៀក ចាប់តាំងពីមើលឃើញខ្លួនឯងថា នៅឯកោនៅឆាកពិភពលោក បន្ទាប់ពីបើកការវាយលុកទៅលើអ៊ុយក្រែន។ លោក Shoigu បានលើកឡើងពីយោបល់របស់លោកលើការវាយលុកប្រឆាំងអ៊ុយក្រែន ដោយនិយាយថា ការរុញច្រានបានបង្ហាញថា អាវុធរបស់លោកខាងលិចមិនអាចការពារបាន។
លោក Shoigu និយាយថា លទ្ធផលបឋមនៃសកម្មភាពប្រយុទ្ធបង្ហាញថា ធនធានយោធារបស់អ៊ុយក្រែន ចុះខ្សោយខ្លាំងបំផុត។ រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានចូលរួមនៅក្នុងវេទិកានេះ។ លោកបានចោទប្រកាន់មេដឹកនាំប្រទេសលោកខាលិចពីការបង្កហេតុលើគូប្រជែងរបស់ពួកគេ។ លោក Li និយាយថា សម្រាប់ភាពរង្គោះរង្គើរនៃពិភពលោកទាំងមូល យើងចំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីទប់ទល់មធ្យោបាយណាមួយនៃការដាក់គំនាប។
រុស្ស៊ី បានព្យាយាមនិយាយសម្រាលពីផលប៉ះពាល់នៃទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ចាប់តាំងពីការវាយលុកបានចាប់ផ្តើម៕

