មនុស្ស​ ១៥​នាក់​ស្លាប់ និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាត់​បង់​ទី​លំនៅ​បន្ទាប់​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​នៅ​កុង​ហ្គោ​

2021/05/24 02:12:18 pm        134

​កុង​ហ្គោ៖ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ បាន​ត្រឡប់​ទៅ​កាន់​លំនៅឋាន​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ ​បន្ទាប់ពី​ភ្នំភ្លើង​ដ៏​ធំ​មួយ​បាន​ផ្ទុះ ហើយ​ក្រុម​គ្រួសារ​ជាច្រើន​កំពុង​តាម​រក​មនុស្ស​ជាទី​ស្រឡាញ់​ ដែល​កំពុង​បាត់​ខ្លួន​។

​ភ្នំភ្លើង Nyiragongo ​បាន​ធ្វើ​ឲ្យ​ផ្ទៃមេឃ​ក្លាយ​ជា​ពណ៌​ក្រហម​ឆ្អិនឆ្អៅ​ និង​បាន​ព្រួស​កម្ទេច​ផេះ​ចូល​ក្នុង​ទន្លេ​កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​បាន​ឈប់​ភ្លាមៗ​នៅ​ទីក្រុង​ហ្គោ​ម៉ា ដែល​មាន​ប្រជាជន​ជាង ​២​លាន​នាក់​នៅ​ភាគ​ខាង​ត្បូង​ភ្នំភ្លើង។ យ៉ាងហោចណាស់​មាន​មនុស្ស​ ១៥​នាក់​ត្រូវ​គេ​បញ្ជាក់​ថា​បាន​ស្លាប់ ប៉ុន្តែ​ចំនួន​នេះ​ទំនងជា​នឹង​កើន​ឡើង ខណៈ​ក្រុម​មន្ត្រី​នៅតែ​បន្ត​តាម​ស្វែងរក​ក្នុង​តំបន់​នានា ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​។ មនុស្ស​ចំនួន ​៩​នាក់​ក្នុងចំណោម​ជនរងគ្រោះ​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ដែល​មនុស្ស​កំពុង​រត់​ភៀសខ្លួន​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក Patrick Muyaya​ បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា មនុស្ស​ចំនួន​ ៤​នាក់​ផ្សេងទៀត​បាន​ស្លាប់ ខណៈ​ពួកគេ​ព្យាយាម​រត់គេច​ពី​ពន្ធនាគារ​មួយ​កន្លែង​ ស្រប​ពេល​មនុស្ស ​២​នាក់​ទៀត​ត្រូវ​បាន​ភ្លើង​ឆេះ​ស្លាប់​។​ យោង​តាម​អង្គការ Unicef ដែល​បាន​និយាយ​ថា មជ្ឈមណ្ឌល​មួយ​ចំនួន​នឹង​ត្រូវ​បង្កើត​ឡើង​ ដើម្បី​ជួយ​ដល់​អនីតិជនដែល​គ្មាន​ក្រុម​គ្រួសារ​នៅ​ជាមួយ៖ កុមារ​ជាង ១៧០​នាក់​ត្រូវ​គេ​បារម្ភ​ថា​អាច​នឹង​កំពុង​បាត់​ខ្លួន និង​ ១៥០​នាក់​ទៀត​បាន​បែក​ចេញពី​ក្រុម​គ្រួសារ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am