អាជីវកម្មទេសចរណ៍ចាប់ផ្តើមចុះឈ្មោះចូលរួមចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ

2023/08/16 10:32:45 pm        198

 ភ្នំពេញ៖ បន្ទាប់ពីក្រសួងទេសចរណ៍បានប្រកាសអនុវត្តយុទ្ធនាការប្រឡងប្រណាំង បដិសណ្ឋារកិច្ច​សេវាកម្មទេសចរណ៍ល្អឡើងវិញ ឆ្នាំ២០២៣ នៅពេលនេះ មានមូលដ្ឋានអាជីវកម្មទេសចរណ៍ ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ការីទេសចរណ៍ និងអាជីវកម្មទូកទេសចរណ៍ជាដើម បាន​ចុះ​ឈ្មោះចូលរួមប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ និងការបង្កើនសកម្មភាពផ្តល់​សេវាប្រកបដោយភាព​កក់ក្តៅ និងភាពជឿជាក់។

តំណាងម្ចាស់ភោជនីយដ្ឋាន ​ថាលាស់ ម្លឹះ នៅរាជធានីភ្នំពេញ បានថ្លែងBTV នៅថ្ងៃទី១៦ ខែសីហានេះថា នៅក្នុងឆ្នាំនេះ ​ភោជនីយដ្ឋានថាលាស់ម្លឹះ នឹងចុះឈ្មោះចូលរួមចលនា​ប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អរបស់ក្រសួងទេសចរណ៍ ដោយបង្កើនការផ្តល់សេវា​បដិសណ្ឋារកិច្ច​ល្អជូនភ្ញៀវ ដើម្បីបន្តយកវិញ្ញាបនបត្រអាជីវកម្មឆ្នើម ​បដិសណ្ឋារកិច្ចល្អ លើផ្នែក​សេវាកម្មម្ហូបអាហារ ពីរាជរដ្ឋាភិបាលអាណត្តិថ្មី។

ដោយឡែកម្ចាស់ទូកទេសចរណ៍ ម្ចាស់ទន្លេ នៅរាជធានីភ្នំពេញ លើកឡើងថា លោក នឹង​ដាក់ពាក្យចុះឈ្មោះ ប្រឡងប្រណាំងការងារបដិសណ្ឋារកិច្ចល្អ ដើម្បីរួមគ្នាលើកកម្ពស់​អាជីវកម្ម​ផ្តល់សេវាបដិសណ្ឋាកិច្ចល្អ​ បុគ្គលិកមានជំនាញ ​ស្នាមញញឹម​រស់ រាយ​រាក់ទាក់ ​និងធ្វើឲ្យភ្ញៀវ​ពេញចិត្ត កក់ក្តៅ ​និងមានភាពទុកចិត្តជឿជាក់លើអាជីវកម្មទូកទេសចរណ៍លោក​។

លោក គីម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ ​និងម្ហូបអាហារ នៃ​ក្រសួងទេសចរណ៍ ​បានថ្លែងថា យុទ្ធនាការប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អសេវាកម្ម​ទេសចរណ៍​នេះ គឺក្រសួងទេសចរណ៍បានអនុវត្តចុងក្រោយនៅក្នុងឆ្នាំ២០១៨ ​ហើយក្រោយមក ដោយ​សារកម្ពុជា​ជួបវិបត្តិរាតត្បាតកូវីដ១៩ ការអនុវត្តយុទ្ធនាការបដិសណ្ឋារកិច្ចគឺបានអាកខាន​ចំនួន៣ឆ្នាំ ។

លោក គីម សេរីដ្ឋ ថ្លែងថា សម្រាប់ការអនុវត្តយុទ្ធនាចលនាប្រឡងប្រណាំង​បដិសណ្ឋារកិច្ចល្អ​ឡើងវិញ​នៅឆ្នាំ២០២៣នេះ​ គឺធ្វើឡើងស្របតាមក្នុងគោលដៅគឺ ​ជំរុញការផ្តល់សេវាកម្មទេសចរណ៍ ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣​ និងការអនុវត្តផែនទី​បង្ហាញផ្លូវស្តារវិស័យ​ទេសចរណ៍​ក្រោយវិបត្តិកូវីដ១៩ ​ហើយលទ្ធផលប្រឡង​ប្រណាំង​បដិសណ្ឋារកិច្ចល្អនេះ នឹងត្រូវប្រកាសផ្តល់ជ័យលាភី​នៅចុងឆ្នាំ២០២៣នេះ៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm