
ក្រុមអ្នកចម្រៀងដ៏ល្បីល្បាញ BTS របស់ប្រទេសកូរ៉េខាងត្បូង នឹងបញ្ចប់ការឈប់សម្រាករបស់ពួកគេពីពិភពតន្ត្រី នៅឆ្នាំ២០២៥។ ក្រុមប៊យបែនខេប៉ុប (K-pop) ដែលរួមមាន លោក RM លោក Suga លោក Jin លោក J-Hope លោក V លោក Jimin និងលោក Jungkook បានទម្លាយពីដំណឹងនៃការឈប់សម្រាករបស់ពួកគេ ដើម្បីចូលបំពេញតួនាទីហាត់ទាហានទៅកាន់អ្នកគាំទ្រ អំឡុងអាហារពេលល្ងាចប្រចាំឆ្នាំ FESTA កាលពីឆ្នាំមុន ដែលជាពិធីប្រារព្ធខួបលើកទី៩ឆ្នាំនៃការបង្កើតក្រុមតន្រ្តីដ៏ពេញនិយមមួយនេះ។
អមជាមួយនឹងការផ្តោតលើគម្រោងចេញបទចម្រៀងទោល សមាជិកមួយចំនួន មានជាប់បំពេញកាតព្វកិច្ចយោធា។ ក្រុមចម្រៀងរបស់កូរ៉េខាងត្បូងមួយនេះ នឹងវិលមកជុំគ្នាវិញ នៅពេលខាងមុខ ក្រោយបញ្ចប់កាតព្វកិច្ច ប៉ុន្តែអ្នកគាំទ្រទាំងឡាយ ត្រូវរង់ចាំបន្តិចសិន។
ដោយកត់សម្គាល់ពីការសន្ទនាដែលរូបលោកបាននិយាយជាមួយមិត្តរួមក្រុមរបស់ខ្លួន លោក Suga អំឡុងការផ្សាយផ្ទាល់ តាមរយៈកម្មវិធី Weverse លោក RM បាននិយាយថា៖ «មិត្តរបស់ខ្ញុំបានប្រាប់ខ្ញុំថា មានអ្នកគាំទ្រជាច្រើនរបស់ ARMY នៅទូទាំងពិភពលោកចង់ឲ្យពួកយើងទាំង ៧នាក់ រួមគ្នាឡើងវិញ និងសម្តែងជាមួយគ្នាម្តងទៀត»។
លោក RM បានបន្តថា៖ «ប៉ុន្តែក្នុងខណៈដែលខ្ញុំកំពុងធ្វើការលើគម្រោងចេញបទចម្រៀងទោលរបស់ខ្ញុំ ខ្ញុំនៅតែគិតលើការចែកផ្លូវនេះថា ដូចជាវិស្សមកាលមួយរបស់ពួកយើង។ អ្វីដែលខ្ញុំចង់និយាយនោះ គឺថា វាជាវិស្សមកាលមួយដែលយើង ក្រុម BTS និង ARMY ត្រូវការដើម្បីត្រឡប់មកវិញដោយជោគជ័យ ក្នុងនាមជាក្រុមទាំងមូលមួយ។ ដូច្នេះ ខ្ញុំជឿថា រាល់សកម្មភាពចម្រៀងទោលរបស់យើង គឺជាដំណើរដ៏សំខាន់សម្រាប់ដំណាក់បន្ទាប់របស់យើង ហើយពួកគេក៏ជាដំណើរដែលយើងត្រូវបន្តផងដែរ ដើម្បីត្រឡប់មកកន្លែងវិញ ដោយសុវត្ថិភាព»។
លោក RM បានបញ្ជាក់យ៉ាងទទូចជាចុងក្រោយថា៖ «យើងនឹងរួមគ្នាម្ដងទៀត។ ហើយការរួមគ្នានោះ នឹងកើតមាននៅឆ្នាំ២០២៥»៕