មេដឹកនាំលំដាប់ទី២ របស់កោះតៃវ៉ាន់៖ សកម្មភាពយោធារបស់ចិន ចំពោះការឈប់សំចត នៅអាមេរិក នឹងក្លាយជាការជ្រៀតជ្រែកការបោះឆ្នោត

2023/08/16 11:20:33 pm        191

លោក William Lai បាននិយាយអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសប៉ារ៉ាហ្គាយថា រាល់សកម្មភាពយោធារបស់ចិន ដើម្បីឆ្លើយតបទៅនឹងការចូលឈប់សំចត នៅសហរដ្ឋអាមេរិករបស់មេដឹកនាំលំដាប់ទី២ របស់កោះតៃវ៉ាន់រូបនេះ នឹងក្លាយជាការប៉ុនប៉ងរបស់ប្រទេសចិន ក្នុងការជ្រៀតជ្រែកលើការបោះឆ្នោតរបស់កោះនេះ។

មន្ត្រីកោះតៃវ៉ាន់ បាននិយាយថា ប្រទេសចិន អាចចាប់ផ្តើមសមយុទ្ធយោធា នៅសប្តាហ៍នេះ ដោយយកការឈប់ផ្ទេរជើងហោះហើររបស់លោក Lai នៅសហរដ្ឋអាមេរិកជាលេសដើម្បីបំភិតបំភ័យអ្នកបោះឆ្នោត មុនការបោះឆ្នោត នៅឆ្នាំក្រោយ និងធ្វើឲ្យអ្នកទាំងនោះ «ភ័យខ្លាចពីការផ្ទុះសង្គ្រាម»។

និយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារ (ទី១៥ ខែសីហា) នៅប្រទេសប៉ារ៉ាហ្គាយ ជាទីដែលលោកបានទៅដល់ដោយឆ្លងកាត់ទីក្រុងញូវយ៉ក លោក Lai បាននិយាយថា ការឈប់ប្ដូរជើងហោះហើររបស់លោក នៅសហរដ្ឋអាមេរិកបែបនេះ គឺជាទម្លាប់ធម្មតា ហើយប្រទេសចិន មិនមានហេតុផលណា ក្នុងការប្រើវាជាលេស ដើម្បី «បំភិតបំភ័យដោយពាក្យសំដី និងយោធាលើតៃវ៉ាន់» នោះទេ។

ទីភ្នាក់ងារសារព័ត៌មានបានដកស្រង់សម្តីរបស់លោក Lai ដែលនិយាយថា៖ «ប្រសិនបើប្រទេសចិនប្រើការឆ្លងកាត់នេះជាលេស ដើម្បីចាប់ផ្តើមសម្លុតកំហែង ដោយពាក្យសំដី និងយោធា ឬវិធីគំរាមកំហែងផ្សេងទៀត ទង្វើនេះត្រឹមតែមកជួយបញ្ជាក់អះអាងបន្ថែមលើសេចក្ដីរាយការណ៍របស់បណ្ដាញសារព័ត៌មានអន្តរជាតិដែលថា ប្រទេសចិនកំពុងព្យាយាមធ្វើអន្តរាគមន៍ ក្នុងការបោះឆ្នោតរបស់កោះតៃវ៉ាន់ជាមួយនឹងការគំរាមកំហែងផ្នែកយោធា»។

តែយ៉ាងណាក្ដី ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនមិនទាន់ឃើញមានសមយុទ្ធទ្រង់ទ្រាយធំណាមួយរបស់ចិន នៅជិតកោះនេះនោះទេ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm