
ការផ្ទុះឡើងនៃអំពើប្លន់ដ៏ហិង្សារបស់ក្រុមចោរប្រើកាំបិតនៅប្រទេសឥណ្ឌូនេស៊ី បាននាំឲ្យមានការអំពាវនាវពីក្រុមអ្នកនយោបាយលេចធ្លោ ដើម្បីឲ្យបាញ់សម្លាប់ពួកគេនៅពេលពើបប្រទះដោយនគរបាល នៅក្នុងការបញ្ចេញមតិ ដែលថ្កោលទោសដោយក្រុមសិទ្ធិមនុស្សថា ជាការលើកលែងទោសឲ្យឃាតកក្រៅប្រព័ន្ធច្បាប់។
កាលពីខែមុន នគរបាលនៅទីក្រុងមេដាន (Medan) ភាគខាងជើងនៃកោះស៊ូម៉ាត្រា បានបាញ់សម្លាប់ «begal» ដែលជាពាក្យឥណ្ឌូនេស៊ីប្រើដើម្បីពិពណ៌នាអំពីប្រភេទនៃចោរតាមដងផ្លូវដែលគេស្គាល់ថា ជាអំពើឃោរឃៅរបស់ពួកគេ ជាផ្នែកនៃអ្វីដែលកងកម្លាំងនេះ បាននិយាយថា ជាកិច្ចប្រឹងប្រែងដើម្បី« លុបបំបាត់»ពួកគេ។
លោក Bobby Nasution អភិបាលក្រុងមេដាន និងជាកូនប្រសាររបស់ប្រធានាធិបតី ចូកូ វីដូដូ ( Joko Widodo) បានសរសើរមន្ត្រីពាក់ព័ន្ធ ដោយនិយាយថា ក្រុមឧក្រិដ្ឋជនបែបនេះ គួរតែត្រូវបាញ់សម្លាប់នៅនឹងកន្លែង។
លោកបានសរសេរនៅក្នុងការបង្ហោះតាម Instagram កាលពីថ្ងៃទី៩ ខែកក្កដាថា៖«ខ្ញុំពេញចិត្តចំពោះរឿងនេះ ដោយសារ begal និងក្រុមឧក្រិដ្ឋជន មិនមានកន្លែងនៅក្នុងទីក្រុងមេដានទេ ដោយចែករំលែករូបភាពវីដេអូសាកសពរបស់ជនសង្ស័យ»។