កម្ពុជាបានបណ្តេញជនបរទេសជាងមួយពាន់នាក់ចេញពីប្រទេសខ្លួនក្នុងរយៈពេល៦ខែឆ្នាំ២០២៣នេះ

2023/08/17 12:25:33 am        144

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនបរទេសចេញពីប្រទេសខ្លួនជាងមួយពាន់នាក់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ បន្ទាប់ពីជនបរទេសទាំងនោះបានរស់នៅ និងធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់ និងគ្មានឯកសារបញ្ជាក់ត្រឹមត្រូវ។

ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អគ្គនាយករដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឲ្យដឹងថា មានជនបរទេសចំនួន១០៣៨នាក់មកពី ២៦ សញ្ជាតិ ដោយក្នុងនោះមានជនជាតិចិនច្រើនជាងគេគឺមានចំនួន៥៤៩នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន១៦៩នាក់ ជនជាតិវៀតណាមចំនួន១២៩នាក់ ថៃចំនួន២៦នាក់ ម៉ាឡេស៊ី២៥នាក់ និងជនជាតិបរទេស ផ្សេងៗទៀត ត្រូវបានបណ្តេញចេញជាបន្តបន្ទាប់ ក្រោយរកឃើញថាពួកគេបានរស់នៅ និងធ្វើការនៅកម្ពុ ជាដោយខុសច្បាប់ និងខ្លះទៀតបានប្រព្រឹត្តល្មើសច្បាប់ជាដើម។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងរយៈពេលមួយឆមាស ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានពិនិត្យ និងបន្តការអនុញ្ញាតិ ឲ្យជនបរទេសចំនួនជិតបីសែននាក់រស់នៅកម្ពុជាបន្តទៀត ខណៈការផ្តល់ទិដ្ឋាកាចេញជាងពីរពាន់នាក់ និងផ្តល់ជូនជនបរទេសមិនមែនជាអន្តោប្រវេសន៍ស្នាក់នៅបណ្តោះអាសន្ន រយៈពេលយូរជាងពីរសែនប្រាំបីម៉ឺន នាក់ផងដែរ។

នាយឧត្តមសេនីយ៍គៀត ចន្ទថារិទ្ធក៏បានឲ្យដឹងផងដែរថា ក្នុងរយៈពេល៦ខែឆ្នាំ២០២៣នេះក៏ មានជនបរទេសជិត២៦ម៉ឺននាក់បានមកសុំប័ណ្ណធ្វើការងារនៅប្រទេសកម្ពុជាផងដែរ ខណៈការស្នើសុំនេះគឺមានការសហការគ្នាជាមួយក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្លែងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម សុខ ផល ក៏បានជំរុញឲ្យនគរបាលអន្តោប្រវេសន៍ខិតខំកិច្ចការ ងាររបស់ខ្លួនឲ្យសកម្មបន្ថែមទៀត ក្នុងកិច្ចការត្រួតពិនិត្យជនអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីសន្តិសុខជាតិ ខណៈកិច្ចការងារដែលនគរបាលអន្តោប្រវេសន៍បានធ្វើនាពេលកន្លងមក បានល្អប្រសើរក៏ពិតមែន ប៉ុន្តែវាក៏នៅមានភាពចន្លោះប្រហោងដែលត្រូវតែបំពេញ និងត្រូវទប់ស្កាត់ឲ្យបានផងដែរ៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm