
របាយការណ៍នៃកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុ កាលពីថ្ងៃទី២ ខែសីហា របស់ធនាគារកណ្តាល បានបង្ហាញ នៅថ្ងៃពុធ (ទី១៦ ខែសីហា)នេះ ថា សេដ្ឋកិច្ចរបស់ប្រទេសថៃ គួរតែបន្តកើនឡើង ខណៈដែលគោលនយោបាយអាត្រាការប្រាក់ កំពុងខិតជិតដល់កម្រិតមួយ ដែលស្របជាមួយស្ថិរភាពរយៈពេលវែង។
របាយការណ៍បានឲ្យដឹងថា ការប្រើប្រាស់សាធារណៈ និងការវិនិយោគ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះធៀបនឹងឆ្នាំមុន ដោយសារតែការពន្យារពេល ក្នុងដំណើរការរៀបចំថវិកា ប៉ុន្តែគួរតែងើបឡើងវិញ នៅឆ្នាំ២០២៤។
កាលពីថ្ងៃទី២ ខែសីហា គណៈកម្មាធិការគោលនយោបាយរបស់ធនាគារកណ្តាលថៃ (BOT) បានបោះឆ្នោតជាឯកច្ឆន្ទ ដើម្បីបង្កើនអត្រានៃការទិញត្រឡប់វិញ ក្នុងរយៈពេលមួយថ្ងៃចំនួន០,២៥ភាគរយដល់ ២,២៥ភាគរយ ដោយលើកឡើងពីហានិភ័យអតិផរណា ដែលកំពុងអូសបន្លាយ។
គណៈកម្មាធិការនេះ រំពឹងថា នឹងមានហានិភ័យក្នុងកំណើនពីការពន្យារពេលនៃការនាំចេញ ផលប៉ះពាល់ពីបាតុភូតអាកាសធាតុ El Niño និងភាពមិនប្រាកដប្រជាផ្នែកនយោបាយក្នុងប្រទេស។
ធនាគារកណ្ដាលថៃ (BOT) នឹងពិនិត្យអត្រាការប្រាក់បន្ទាប់ នៅថ្ងៃទី២៧ ខែកញ្ញា នៅពេលដែលអ្នកសេដ្ឋកិច្ចមួយចំនួន បានរំពឹងថា នឹងមិនមានការផ្លាស់ប្តូរគោលនយោបាយ ដែលបង្ហាញពីការបញ្ចប់នៃវដ្តនៃការរឹតបន្តឹងនេះ ហើយ BOT បានដំឡើងអត្រាការប្រាក់គន្លឹះនេះចំនួន ១៧៥ភាគរយ ចាប់តាំងពីខែសីហាឆ្នាំមុន៕