
អ្នកធ្វើយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់ប្រទេសកាតេម៉ាឡា ត្រូវបានគេគិតថា មានសិទ្ធិខ្ពស់ជាងគេ ក្នុងការដណ្តើមបានតំណែងប្រធានាធិបតី នៅក្នុងការបោះឆ្នោតជុំទី២ នាថ្ងៃអាទិត្យ (ថ្ងៃទី២០ ខែសីហា) ដោយមានការលើកឡើងថា ប្រទេសនេះអាចកំពុងឆ្ពោះទៅរកយុគសម័យថ្មីមួយ បន្ទាប់ពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យអស់ជាច្រើនឆ្នាំ។
លោក Bernardo Arevalo របស់គណបក្ស Semilla ដែលបានរុញឲ្យមានការភ្ញាក់ផ្អើលនិងដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាមួយនឹងការដណ្តើមបានលេខរៀងទី២ នៅក្នុងការបោះឆ្នោតជុំទី១ បាន និងកំពុងនាំមុខយ៉ាងខ្លាំង ក្នុងការស្ទង់មតិមតិ នាពេលថ្មីៗនេះ លើគូប្រជែងរបស់ខ្លួន គឺអតីតស្ត្រីទី១ លោកស្រី Sandra Torres របស់គណបក្សរួមក្ដីសង្ឃឹមជាតិ (UNE)។
លោក Arevalo ដែលជាអតីតមន្ត្រីការទូតវ័យ ៦៤ឆ្នាំ និងជាកូនប្រុសរបស់អតីតប្រធានាធិបតី បានរួចផុតពីការប៉ុនប៉ងរបស់រដ្ឋអាជ្ញា ដើម្បីរារាំងរូបលោកមិនឲ្យចូលរួមក្នុងការប្រកួតប្រជែង ស្របពេលមានការត្រួតពិនិត្យជាអន្តរជាតិកាន់តែខ្លាំងឡើងលើដំណើរការបោះឆ្នោត និងការចោទប្រកាន់ពីការជ្រៀតជ្រែករបស់រដ្ឋាភិបាល។
អ្នកវិភាគនយោបាយ លោក Edgar Ortiz បាននិយាយថា ការធ្វើទុក្ខបុកម្នេញលើលោក Arevalo ពីសំណាក់ការិយាល័យរបស់រដ្ឋអាជ្ញា នឹងជួយឲ្យបេក្ខជនរូបនេះមានភាពរឹងមាំក្នុងនាមជាអ្នកឈ្នះ នៅក្នុងការបោះឆ្នោត ដូចដែលបានបង្ហាញពីការស្ទង់មតិ៕