លោក ញ៉ឹល សំបូរ បន្តជាប់ឈ្មោះជាប្រធានសមាគមប្រធានមន្ទីរពាណិជ្ជកម្ម អាណិត្តិទី២

2023/08/17 03:40:48 am        117

ភ្នំពេញ៖ ដោយទទួលបានសម្លេងគាំទ្ររហូតដល់ ២៤/២៤ លោក ញ៉ឹល សំបូរ ត្រូវបានអនុញ្ញាតឲ្យបន្តដឹកនាំសមាគមប្រធានមន្ទីរពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម អាណិត្តិទី២ បន្តទៅមុខទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានាដែលកើតមានឡើងក្នុងកិច្ចការគ្រប់គ្រងជំនាញ និងស្ថាប័នក្នុងវិស័យពាណិជ្ជកម្ម។

 ក្រសួងពាណិជ្ជកម្ម នៅល្ងាចថ្ងៃទី១៦ សីហា ឆ្នាំ២០២៣នេះ បានសសេរក្នុងផេកផ្លូវការថា សមាគមប្រធានមន្ទីរក្រសួងពាណិជ្ជកម្ម បានប្រកាសជាផ្លូវការកាលពីខែតុលា ឆ្នាំ២០១៨ ដែលទទួលស្គាល់ជាផ្លូវការដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិត្តិយសមាគម បន្ទាប់ពីមហាសន្និបាតអនុម័តលក្ខន្តិកៈរបស់សមាគម និងបោះឆ្នោតជ្រើសរើសប្រធានសមាគម។ បច្ចុប្បន្ន សមាគមមានសមាជិក សមាជិកាសរុបចំនួន ២៥រូប។ គិតរហូតមកដល់ពេលនេះ សមាជិកសមាគមបានចូលនិវត្តន៍ចំនួន ៩រូប ក្នុងនោះរួមមាន ខេត្តកណ្តាល, តាកែវ, កោះកុង, កំពង់ឆ្នាំង, កំពង់ធំ, ព្រះវិហារ, រតនគីរី, កំពង់ចាម និងរាជធានីភ្នំពេញ។ 

នៅសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅសម្រាប់អាណត្តទី២ នៅខេត្តកំពត លោក ញ៉ឹល សំបូរ

បានប្តេជ្ញាចិត្តថា នឹងខិតខំយកចិត្តទុកដាក់ដឹកនាំ និងបំពេញការងារក្នុងនាមប្រធានសមាគមស្របតាមលក្ខន្តិកៈរបស់សមាគម,បន្តខិតខំថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបន្តកសាងសមត្ថភាពគ្រប់គ្រងស្ថាបនឱ្យបានល្អ ដើម្បីជាគំរូដល់ថ្នាក់ដឹកនាំជំនាន់ក្រោយៗទៀត។ល។

នាឱកាសនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តដល់សមាជិកនៃសមាគមទាំងអស់ ឲ្យបន្តសាមគ្គីភាពឯកភាពផ្ទៃក្នុង រវាងខេត្តនិងខេត្ត, ត្រូវផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍នានាពាក់ព័ន្ធនិងការគ្រប់គ្រងវិស័យពាណិជ្ជកម្ម។ បន្ថែមពីនេះ ត្រូវង្កើតបានជាមូលនិធិសម្រាប់ជួយសម្រាលបន្ទុកគ្នាទៅវិញទៅមកក្នុងគ្រួសារសមាគមឲ្យល្អប្រសើរផងដែរ។ 

ក្រោមការដឹកនាំរបស់់ឯកឧត្តម ប៉ាន សូស័ក្តិ លោកតែងតែផ្តល់ធាតុចូលដល់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត តាមរយៈកិច្ចប្រជុំផ្សេងៗ ក៏ដូចជាក្នុងកម្មវិធីសំណេះសំណាលនៅតាមមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត។ បន្ថែមលើនោះទៀត គឺបានជួយជ្រោមជ្រែងដល់មន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត ដែលមានកន្លែងធ្វើការមិនសូវសមរម្យ ក្លាយជាមន្ទីរដែលមានលក្ខណៈសមរម្យល្អ និងមានផាសុខភាព៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm