កម្ពុជា-ឥណ្ឌូណេស៊ី ឯកភាពគ្នារៀបចំអនុស្សារណយោគយល់រយៈពេល៤ឆ្នាំ លើការនាំចេញអង្ករកម្ពុជា

2023/08/16 10:26:58 pm        478

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី បានឯកភាពគ្នាឱ្យមានការរៀបចំឡើងវិញនូវអនុស្សារណនៃការយោគយល់ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ ក្នុងបរិមាណអង្កររហូតដល់ ២៥ម៉ឺនតោន ក្នុងរយៈពេលមួយឆ្នាំ សម្រាប់សុពលភាព ៤ឆ្នាំ។

នៅក្នុងកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយឯកឧត្តម Pahala Nugraha Mansury អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃទី១៦ សីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងយ៉ាងរឹងមំា និងអត្ថប្រយោជន៍ភាពជាដៃគូទ្វេភាគី ទាំងក្នុងកម្រិតតំបន់ និងពហុភាគី ព្រមទាំងកិច្ចការងាររួមគ្នា ក្នុងការឆ្ពោះទៅមុខ លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់សម្រាប់សន្តិភាព ស្ថេរភាព និងជាពិសេស ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់។

តាមក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា តាមរយៈកិច្ចប្រជុំនេះ ភាគីកម្ពុជា បានស្នើឱ្យភាគីមិត្តឥណ្ឌូណេស៊ី ជួយជម្រុញការបញ្ជាទិញអង្ករពីកម្ពុជាទៅឥណ្ឌូនេស៊ី តាមរយៈយន្តការនៃការធ្វើពាណិជ្ជកម្មអង្ករ ក្រោមរូបភាពរដ្ឋាភិបាល និងរដ្ឋាភិបាល (G2G), ឯកជន និង ឯកជន (B2B), ស្នើលើកទឹកចិត្ត អ្នកវិនិយោគឥណ្ឌូនេស៊ី មកវិនិយោគទុននៅកម្ពុជាក្នុងផលិតកម្មស្រូវ ដោយទាក់ទាញវិនិយោគ និងបង្កើតម៉ាស៊ីនកិនកែច្នៃអង្ករ ស្របតាមស្តង់ដារសម្រាប់ធ្វើការនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងទីផ្សារអន្តរជាតិ និងស្នើការលើកទឹកចិត្ត និងជម្រុញ ឱ្យមានកិច្ចប្រជុំ រវាងធុរកិច្ចប្រទេសទាំងពីរតាមរយៈជំនួបផ្ទាល់ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចការនាំចេញអង្ករនិងផលិតផលកសិកម្មផ្សេងទៀតទៅកាន់ឥណ្ឌូនេស៊ី។

ជាកិច្ចឆ្លើយតប ភាគីឥណ្ឌូណេស៊ី បានឯកភាពចំពោះការលើកឡើងរបស់ភាគីកម្ពុជា និងបានជម្រាបភាគីកម្ពុជានូវទំនាក់ទំនងទ្វេភាគីដ៏ល្អ ទាំងប្រវត្តិសាស្រ្ត សាសនា វប្បធម៌ ជាពិសេស ការធ្វើពាណិជ្ជកម្មទ្វេភាគីដែលមានទំហំកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ព្រមទាំងមានបំណងធ្វើកិច្ចសហប្រតិបត្តិការស្តីពីពាណិជ្ជកម្មអង្ករ ដោយចង់នាំអង្ករពីកម្ពុជាទៅឥណ្ឌូណេស៊ីក្នុងគោលបំណងរក្សាបាននូវសុវត្ថិភាពស្បៀង និការប្រើប្រាស់ក្នុងប្រទេសផងដែរ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា ជាលទ្ធិផលនៃកិច្ចជំនួបទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូណេស៊ី បានឯកភាពគ្នា មានដូចជា៖ ១.ភាគីឥណ្ឌូណេស៊ី បានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០តោន ក្នុងនោះអង្ករ សបរិមាណ ១០០ ០០០តោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុន Bulog និងក្រុមហ៊ុន ហ្រ្គីនត្រេដ និងបរិមាណ ២៥ ០០០តោនទៀត ជាប្រភេទអង្ករប្រណិត ដោយអនុវត្ត រវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា CRF។ ចំពោះតម្លៃ និងលក្ខខណ្ឌ័ផ្សេងទៀតភាគីទាំងពីរ និងបន្ត ពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។

កម្ពុជា និង ឥណ្ឌូណេស៊ី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយផ្អែក និងពង្រឹងនូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ដែលបានចែករំលែកទៅវិញទៅមកនូវ ប្រវត្តិសាស្រ្ត សាសនា ការផ្សាភ្ជាប់នយោបាយ រវាងប្រទេសទាំងពីរ។ ក្នុងន័យនេះជាមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ភាគីកម្ពុជាបាន ពិភាក្សាជាមួយភាគីឥណ្ឌូណេស៊ី នូវលទ្ធភាពការនាំចេញអង្ករ ទៅប្រទេសឥណ្ឌូណេស៊ី តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាស្តីពី ពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិថ្លែងអំណរគុណគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហមដែលបានដើរតួនាទីយ៉ាងសំខាន់ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
2026/04/01 07:28:35 pm        1
មន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
2026/04/01 07:09:21 pm        1
កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងកិត្យានុភាពជាតិ
2026/04/01 06:45:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់

2026/04/01 08:47:08 pm
​ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm
​ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm
​មេដឹកនាំស៊ីរី ចាត់ទុកការអះអាងពីជនភៀសខ្លួនរបស់អធិការបតីអាល្លឺម៉ង់ថា ជា «ការបំផ្លើស»
2026/04/01 08:20:24 pm
​អនុរដ្ឋមន្ត្រីបារាំង៖ អង្គការណាតូមិនមែនបង្កើតឡើង ដើម្បីធ្វើប្រតិបត្តិការ នៅច្រកសមុទ្រហ័រមូសទេ
2026/04/01 08:19:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 04:35:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am