ខ្សែការពារក្រុមជម្រើសជាតិអេស្ប៉ាញ Aymeric Laporte បានឈានដល់កិច្ចព្រមព្រៀងហើយក្នុងការផ្ទេរពី Manchester City ទៅចូលរួមជាមួយ Cristiano Ronaldo នៅក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះក៏បានរួមដំណើរជាមួយ City ដែរក្នុងការយកឈ្នះ Sevilla លើកពាន UEFA Super Cup យប់មិញ។
រដូវកាលថ្មីនេះតាំងពីការមកដល់របស់ Josko Gvardiol ពី Leipzig ធ្វើឱ្យឱកាសលេងរបស់ Laporte មានកំរិត និងខិតជិតឈានដល់ទីបញ្ចប់នៃអាជីព ៥ ឆ្នាំនៅ Etihad។

រំលឹកថា Aymeric Laporte បានមកដល់ Manchester City តាំងពីឆ្នាំ ២០១៨ ក្នុងតម្លៃផ្ទេរ ៥៧លានផោន និងក្លាយជាសមាជិកសំខាន់របស់ក្រុមភ្លាមៗដែរ និងបានបង្ហាញខ្លួនសរុប ១២១ លើក រកបាន ៨ គ្រាប់ ឈ្នះជើងឯក English Premier League ៥ លើក FA Cup ២ លើក EFL Cup ៣ លើក និង UEFA Champions League ១ លើក រដូវកាលមុន។
ការចាកចេញទៅកាន់ Al-Nassr, Aymeric Laporte នឹងរួមក្រុមជាមួយ Cristiano Ronaldo, Sadio Mane, Marcelo Brozovic និង Alex Telles៕ អត្ថបទ៖នាង សុភាវុធ