ក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់ ដុតព្រះវិហារ និងលំនៅឋាន ជុំវិញការជេរប្រមាថនៅប៉ាគីស្ថាន

2023/08/17 05:29:59 pm        161

ប៉ាគីស្ថាន៖ នគរបាលបាននិយាយថា ក្រុមជនមូស្លីមរាប់ពាន់នាក់នៅក្នុងទីក្រុងមួយក្នុងប្រទេសប៉ាគីស្ថានបានដុតព្រះវិហារ និងបំផ្លាញផ្ទះសម្បែងរបស់គ្រិស្តបរិស័ទជុំវិញការអះអាងដែលថាបុរសពីរនាក់បានប្រមាថគម្ពីរ គូរ៉ាន(Quran)។  

នគរបាលបាននិយាយថា ព្រះវិហារយ៉ាងហោចណាស់៤កន្លែង ត្រូវបានដុតបំផ្លាញ ស្របពេលក្រុមអ្នកស្រុកបាននិយាយថា អគារជាច្រើនដែលនៅជាប់នឹងព្រះវិហាទាំងនោះ ក៏រត្រូវបានខូចខាត។

ការវាយប្រហារនេះបានកើតឡើងនៅទីក្រុង ចារ៉ានវ៉ាឡា (Jaranwala) ក្នុងខេត្ត ពុនចាប (Punjab) ខាងកើត ។

ការប្រមាថ ត្រូវបានផ្តន្ទាទោសទោសប្រហារជីវិតនៅប៉ាគីស្ថាន។

គ្មាននរណាម្នាក់ត្រូវបានគេប្រហារជីវិតទេពាក់ព័ន្ធនឹងបញ្ហានេះ ប៉ុន្តែមនុស្សរាប់សិបនាក់ បានស្លាប់ដោយសារក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋនេះ។  

សហគមន៍មូស្លីមត្រូវបានគេជឿថាមានជាង ៩៦% នៃចំនួនប្រជាជនរបស់ប៉ាគីស្ថាន។

សារព័ត៌មាន Reuters បានរាយការណ៍ថា នគរបាលទទួលបន្ទុករឿងក្តីប្រឆាំងនឹងបុរសគ្រិស្តសាសនិកទាំងពីរនាក់បាននិយាយថា ពួកគេបានរកឃើញគម្ពីគូរ៉ានជាច្រើនទំព័រ ដែលជាសៀវភៅដ៏ពិសិដ្ឋរបស់សាសនាឥស្លាម អមដោយការនិយាយប្រមាថដែលសរសេរជាពណ៌ក្រហម។

លោក អាមៀ មៀ (Amir Mir) រដ្ឋមន្ត្រីមន្ទីរព័ត៌មានប្រចាំខេត្ត Punjab បានថ្កោលទោសចំពោះការប្រមាថដែលត្រូវបានចោទប្រកាន់ ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នគរបាលរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ហើយមនុស្សរាប់សិបនាក់ត្រូវបានឃុំខ្លួន៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm