ភ្នំពេញក្រោន ឡើងជួបក្រុមសិង្ហបុរី នៅវគ្គ Play-Off ក្រោយទម្លាក់ Young Elephants ៣-០

2023/08/17 05:44:49 pm        355

ក្រុមបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា បានឡើងវគ្គបន្ដ នៃពានរង្វាន់ AFC Cup 2023-2024 ហើយ បន្ទាប់ពីទម្លាក់ក្រុម Young Elephants FC ដែលជាក្រុមជើងឯកលីគកំពូលឡាវ ដោយ​លទ្ធផល ៣-០ ក្នុងជំនួបវគ្គជម្រុះបឋម(Preliminary Stage) កាលពីព្រលប់ថ្ងៃទី១៦ ខែ​សីហា នៅកីឡដ្ឋាន Smart RSN ។

ការប្រកួតជម្រុះក្នុងតំបន់អាស៊ីអាគ្នេយ៍ រវាងក្រុមទាំងពីរ វគ្គទី១ បានរក្សាលទ្ធផលស្មើគ្នា ០-០ បន្ទាប់​ពីទាត់បាល់ពិន័យ ១១ម៉ែត្រមិនបានសម្រេចរបស់កីឡាករភ្នំពេញក្រោន Yudai Ogawa ។ យ៉ាង​ណាក្ដី វគ្គទី២ ភ្នំពេញក្រោន បានព្យាយាមដាក់សម្ពាធខ្លាំង លើគូប្រកួត រហូតរកបាន ៣គ្រាប់ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Shimizu Shintaro នៅនាទី៥៨, ការទាត់​បាល់ហ្វ្រីឃីតរបស់កីឡាករ Yudai Ogawa នៅនាទី៧៨ មុនកីឡាករ Andres Nieto បន្ថែមគ្រាប់ចុងក្រោយ នៅនាទី៩០+៣ ដើម្បីធានា​កៅ​អី​វគ្គ​បន្ដ​របស់​ក្រុម​ជើងឯ​ក​លីគ​កំពូល​កម្ពុជា​តែម្ដង ។

តាមរយៈជ័យជម្នះ ដោយគ្មានការតបតរពីសំណាក់ក្រុមភ្ញៀវនេះដែរ នាំឲ្យក្រុមភ្នំពេញក្រោន បន្ដទៅជួបក្រុម Tampines Rovers របស់សិង្ហបុរី នៅវគ្គជម្រុះ Play-Off​ ដែល​នឹង​ត្រូវ​ប្រកួត​នា​ថ្ងៃ​ទី​២៣ ខែសីហាសប្ដាហ៍ក្រោយ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គចែកពូល ឬវគ្គ​ Group Stage  នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ដែល​គ្រោង​នឹង​ធ្វើការ​ប្រកួត​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា រហូតដល់ចុងឆ្នាំ២០២៣ ខាងមុខ៕ អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        310
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        385

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm