អ្នកចាំទីបារាំង Hugo Lloris ខិតជិតបញ្ចប់អាជីព ១១ ឆ្នាំរបស់ខ្លួននៅក្លិបអង់គ្លេស Tottenham Hotspur ហើយ បន្ទាប់ពីក្លិបកំពុងចរចាជុំវិញការផ្ទេរជាមួយក្លិបអ៊ីតាលី Lazio។
អតីតអ្នកចាំទីជម្រើសជាតិបារាំងរូបនេះ ត្រូវបានដកឈ្មោះពីបញ្ជីនៅពេល Spurs ប្រកួតបើករដូវ កាលថ្មី English Premier League ស្មើនៅទឹកដី Brentford ២-២ ចុងសប្តាហ៍កន្លងទៅ។

កីឡាករវ័យ ៣៦ ឆ្នាំរូបនេះធ្លាប់បានបង្ហើបគំរោងចាកចេញរបស់ខ្លួន ក្នុងរដូវក្តៅនេះបន្ទាប់ពីមិនចូលរួមជាមួយ Spurs ក្នុងការប្រកួត Pre-Season នាពេលកន្លងទៅ។
រយៈពេល ១១ ឆ្នាំតាំងពីផ្លាស់ពី Lyon នៅឆ្នាំ ២០១២ ក្នុងតម្លៃ ១០ លានអឺរូ Hugo Lloris បង្ហាញខ្លួនសរុបបាន ៤៤៧ ប្រកួត រក្សាសំណាញ់មិនឱ្យមានគ្រាប់បាល់ ១១២ ប្រកួត៕ អត្ថបទ៖នាង សុភាវុធ