ខ្សែការពារអង់គ្លេស Harry Maguire បានសំរេចចិត្តស្នាក់នៅបន្តជាមួយ Manchester United ដើម្បីប្រជែងជម្រើសដំបូង និងមិនផ្លាស់ទៅ West Ham ឡើយ។
ខ្សែការពារកណ្តាលវ័យ ៣០ ឆ្នាំរូបនេះ សប្តាហ៍មុនត្រូវបាន Manchester United យល់ព្រមសំណើ ៣០លានផោនពី West Ham ទៅហើយ។
Harry Maguire មានរដូវកាលមិនល្អឡើយរដូវកាលមុន និងត្រូវបានដកតំណែងប្រធានក្រុមមុនរដូវកាលថ្មីនេះ។

យ៉ាងណាក្តី Manchester United បានគោរពការសម្រេចចិត្តរបស់កីឡាករវិញដោយសាមីខ្លួន Harry Maguire មានបំណងនៅបន្តជាមួយក្លិប និងពុះពា ដើម្បីតំណែងជម្រើសដំបូងមកវិញ ខណៈក្លិបក៏មិនបង្ខំឱ្យកីឡាករចេញដែរ។
Harry Maguire ជាកីឡាករបម្រុងដែលមិនបានត្រូវបានប្រើប្រាស់អំឡុងជ័យជំនះកាលពីថ្ងៃចន្ទលើ Wolverhampton។
រំលឹកថា Harry Maguire បានមកដល់ Old Trafford កាលពីឆ្នាំ ២០១៩ ក្នុងតម្លៃផ្ទេរ ៨០ លានផោនពី Leicester City ដែលជាតម្លៃផ្ទេរខ្សែការពារខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត៕ អត្ថបទ៖នាង សុភាវុធ