ក្រុមជើងឯកពាន ៣ រដូវកាលមុន Manchester City បានក្រសោបយកពានមួយទៀតដើមរដូវកាលនេះគឺ UEFA Super Cup ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិបក្រោយយកឈ្នះ Sevilla ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។
ក្រុមរបស់លោក Pep Guardiola ត្រូវតាមពីក្រោយបន្ទាប់ពីក្រុមជើងឯក Europa League រដូវកាលមុន Sevilla បើកការនាំមុខមុននៅនាទីទី ២៥ ដោយ Youssef En-Nesyri មុនពេលដែល Cole Palmer តែតបញ្ចូលទីតាមស្មើវិញ នៅវគ្គទី ២ នាទីទី ៦៣។

អ្នកចាំទីក្រុមទាំងពីររួមមានអ្នកចាំទី Sevilla, Bono និងអ្នកចាំទី Man City, Ederson សុទ្ធតែធ្វើបានល្អដូចគ្នា ក្នុងការប្រកួត ៩០ នាទី មុនក្រុមទាំងពីរត្រូវសម្រេចជើងឯកដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។
ឈានដល់វគ្គ ១១ ម៉ែត្រកាត់សេចក្តី កីឡាករ ៩ នាក់បានស៊ុតបញ្ចូលទីលើកលែងកីឡាកររបស់ Sevilla, Nemanja Gudelj។
បន្ទាប់ពីធ្លាប់ដឹកនាំ Barcelona និង Bayern Munich ឈ្នះជើងឯក លោក Pep Guardiola ក៏បានក្លាយជាអ្នកចាត់ការដំបូងដែលដឹកនាំក្រុម ៣ ផ្សេងគ្នាឈ្នះពាន UEFA Super Cup នេះ៕ អត្ថបទ៖នាង សុភាវុធ





