ខ្សែបម្រើម៉ារ៉ុក Hakim Ziyech ឈានដល់កិច្ចព្រមព្រៀងហើយក្នុងការផ្ទេរពីតោខៀវ Chelsea ទៅកាន់ក្លិបទួកគី Galatasaray។
កីឡាករវ័យ ៣០ ឆ្នាំរូបនេះនឹងត្រូវពិនិត្យសុខភាព និងសម្រេចការផ្ទេរផ្លូវការក្នុងសប្តាហ៍នេះ បន្ទាប់ពីកន្លងមកការចរចាផ្លាស់ទៅក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr បរាជ័យ។

Hakim Ziyech បានមកដល់ Chelsea នៅឆ្នាំ ២០២០ ក្នុងតម្លៃផ្ទេរ ៤៤ លានអឺរ៉ូ និងបានបង្ហាញខ្លួនមកទល់ពេលនេះ ១០៧ ប្រកួតរកបាន ១៤ គ្រាប់។
រដូវកាលមុនអតីតកីឡាកររបស់ Ajax រូបនេះចូលលេងបាន ១៨ ប្រកួតនៅ Premier League តែមិនស្ថិតក្នុងគំរោងរដូវកាលនេះក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Mauricio Pochettino ឡើយ ហើយក៏មិនមានឈ្មោះក្នុងបញ្ជីដែរ ពេល Liverpool ស្មើ Chelsea ថ្ងៃបើករដូវកាល English Premier League ចុងសប្តាហ៍កន្លងទៅ៕ អត្ថបទ៖នាង សុភាវុធ
