អ្នកស្រាវជ្រាវវ័យក្មេងមើលឃើញថា គណៈរដ្ឋមន្រ្តីថ្មីជាក្តីសង្ឃឹមរបស់ប្រជាជនខ្មែរ

2023/08/17 12:07:42 pm        230

ភ្នំពេញ៖ អ្នកស្រាវជ្រាវវ័យក្មេងនៅក្នុងប្រទេសកម្ពុជា លោក ប៊ិន យ៉ាន បានបង្ហាញទស្សនៈវិជ្ជមាន និងក្ដីសង្ឃឹមថា ​គណៈរដ្ឋមន្រ្ដីថ្មីដែលដឹកនាំដោយឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺជាក្ដីសង្ឃឹមរបស់ប្រជាជនខ្មែរ ក្នុងការដឹកនាំប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍ​រីកចម្រើន​បន្ថែមទៀត។

លោក ប៊ិន យ៉ាន សង្កេតឃើញថា គណៈរដ្ឋមន្រ្ដីថ្មីក្នុងអាណត្តិទី៧នេះអ្វីដែលជាភាពលេចធ្លោ​ក្រោម​ការ​ដឹកនាំ​របស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីថ្មីនៃកម្ពុជា គឺមានភាពវិជ្ជមានជាច្រើន ដោយសារតែឥស្សរជននៃគណៈរដ្ឋមន្រ្ដីថ្មីនេះ ​បានរៀនសូត្រចេះ​ដឹង​ខ្ពង់ខ្ពស់ពី​បច្ឆិម​ប្រទេសទាំងផ្នែកសេដ្ឋកិច្ច យោធា ​និងផ្នែកនយោបាយ។ ដូច្នេះសម្រាប់ការដឹកនាំប្រទេសកម្ពុជា​ដោយគណៈរដ្ឋមន្រ្ដីថ្មីនេះ នឹងបង្កើតនូវសមិទ្ធផលថ្មីៗ​ជាច្រើន​បន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា។

លោក ប៊ិន យ៉ាន យល់ឃើញថា​ បើទោះពីជាបច្ចុប្បន្ននេះពិភពលោកកំពុង​មាន​វិបត្តិសាកល និង​អតិផរណាសេដ្ឋកិច្ចមិនច្បាស់លាស់ក៏ដោយ។ ​ប៉ុន្ដែក្រោមការ​ដឹកនាំ​របស់​គណៈរដ្ឋមន្រ្ដីថ្មី​សេដ្ឋកិច្ចរបស់​ប្រទេសកម្ពុជា​នឹងមានការរីក​លូតលាស់​បន្ថែមទៀត ​ក្រោមការដឹកនាំរបស់​ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងគណបក្សប្រជាជនកម្ពុជា​ បានធ្វើឱ្យប្រទេស​កម្ពុជាមានស្ថិរភាព​ លំនឹងផ្នែកនយោបាយ និងសង្គម។

សូមបញ្ជាក់ថា ​អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា នឹងមានសុពលភាពចាប់ពីថ្ងៃទី២២​ ខែសីហា តទៅ ​ដោយក្នុងនោះមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំងស្រុង ដោយ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលការផ្លាស់ប្តូរ​ជាប្រវត្តិសាស្ត្រ​នៃការដឹកនាំប្រទេសមកពីគណបក្សប្រជាជនកម្ពុជា។ ខណៈការផ្លាស់ប្ដូរនេះត្រូវបាន​សម្តេចតេជោ​ ហ៊ុន សែន ​ចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានានូវ​ស្ថិរភាពសង្គម ​និងការអភិវឌ្ឍមួយយូរអង្វែង៕អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am