ក្រុមបាល់ទាត់នារីអង់គ្លេស បានឈានឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីជើងឯកពិភពលោកលើកដំបូង ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះអូស្រ្តាលី ៣-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
បន្ទាប់ពីគ្រាប់នាំមុខរបស់អង់គ្លេសនៅនាទីទី ៣៦ ដោយ Ella Toone អូស្រ្តាលីក៏បានធ្វើឱ្យអ្នកគាំទ្រនៅទីក្រុងស៊ីដនីសប្បាយចិត្តឡើងវិញបន្ទាប់ពី Sam Kerr តាមស្មើវិញនៅនាទីទី ៦៣។

យ៉ាងណាក្តី Lauren Hemp និង Alessia Russo រកបានម្នាក់មួយគ្រាប់ឱ្យក្រុមនារីអង់គ្លេសកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រដោយនឹងត្រូវជួបជាមួយក្រុមអេស្ប៉ាញដែលសុទ្ធតែជាលើកដំបូងឈានឡើងវគ្គផ្តាច់ព្រ័ត្រ។
ជ័យជំនះនេះធ្វើឱ្យអង់គ្លេស ក្លាយជាក្រុមបាល់ទាត់អង់គ្លេសដំបូងដែលឡើងវគ្គផ្តាច់ព្រ័ត្រ តាំងពីក្រុមបុរសធ្វើបានបែបនេះកាលពីឆ្នាំ ១៩៦៦ និងគ្រងជើងឯកនៅលើទឹកដីរបស់ខ្លួន៕ អត្ថបទ៖នាង សុភាវុធ


