អ្នកក្រុងអាត្លង់តា ប្រតិកម្មនឹងសំណុំរឿងរបស់លោក ដូណាល់ ត្រាំ ខណៈដែលរដ្ឋអាជ្ញាស្នើឲ្យមានការកាត់ទោសនៅខែមីនា ឆ្នាំ២០២៤

2023/08/17 07:17:09 pm        319

អាមេរិក៖ ខណៈដែលរដ្ឋអាជ្ញារដ្ឋ Georgia បានស្នើសុំកំណត់យកខែមីនា ឆ្នាំ២០២៤ ជាពេលវេលាសម្រាប់ការកាត់ទោសអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទជ្រៀតជ្រែកការបោះឆ្នោតនោះ អ្នកស្រុកដែលរស់នៅទីក្រុងអាត្លង់តា មានទស្សនៈលាយឡំគ្នាលើការចោទប្រកាន់ចុងក្រោយនេះ។

លោក Samuel Huggins អ្នកស្រុកអាត្លង់តា វ័យ៧០ឆ្នាំបាននិយាយថា «ខ្ញុំមិនចង់ឃើញរឿងបែបនេះកើតឡើងលើនរណាម្នាក់នោះទេ។ និយាយការពិតទៅចុះ ក្នុងគំនិតរបស់ខ្ញុំ ខ្ញុំមិនចង់ឱ្យនរណាម្នាក់ត្រូវធ្វើទុកបុកម្នេញនោះទេ ជាពិសេសមេដឹកនាំនៃពិភពលោកសេរីមួយនេះ»។

អ្នកស្រី Muriel Curtis វ័យ៧២ឆ្នាំ ជាអ្នករស់នៅទីក្រុងអាត្លង់តា បាននិយាយថា «ខ្ញុំគិតថាវាស័ក្តិសមណាស់ ព្រោះលោក ត្រាំ បានធ្វើកិច្ចការជាច្រើនពីក្រោយខ្នង និងមានឯកសារជាច្រើនដែលមិនបានប្រគល់ឱ្យរដ្ឋ។ វាដល់ពេលហើយដែលលោកត្រូវសងវិញ នូវអ្វីដែលលោកបានធ្វើ។ ប្រសិនបើអ្នកធ្វើខុស នោះអ្នកត្រូវតែទទួលខុសត្រូវ ហើយលុយមិនអាចទិញអ្វីគ្រប់យ៉ាងបាននោះទេ»។

គណៈវិនិច្ឆ័យសហព័ន្ធ Fulton កាលពីថ្ងៃអង្គារ (១៦ សីហា) បានចោទប្រកាន់លោក ត្រាំ និងសហការីរបស់លោកចំនួន១៨នាក់ផ្សេងទៀត ដោយចោទប្រកាន់អតីតប្រធានាធិបតីរូបនេះថា បានព្យយាមបង្វែរលទ្ធផលចាញ់ការបោះឆ្នោតឆ្នាំ២០២០ របស់ខ្លួនដាក់លើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន។

ក្រុមមេធាវីរបស់លោក ត្រាំ បានជំទាស់ក្នុងករណីឧក្រិដ្ឋកម្មផ្សេងទៀត ដោយថាការកាត់ក្ដីណាមួយលើលោក ត្រាំ ត្រូវតែកំណត់បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ រួច។ 

ការិយាល័យរដ្ឋអាជ្ញាពិសេសរបស់សហរដ្ឋអាមេរិកលោក Jack Smith ក៏បានស្នើសុំចៅក្រមសហព័ន្ធវ៉ាស៊ីនតោន ឌីស៊ី ឲ្យកំណត់កាលបរិច្ឆេទចាប់ផ្តើមការជំនុំជម្រះនៅថ្ងៃទី២ ខែមករា លើការចោទប្រកាន់ដែលលោក ត្រាំ ពីបទរៀបចំផែនការបង្វែរលទ្ធផលការបោះឆ្នោតឆ្នាំ២០២០ផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm