សម្ដេច ស ខេង គាំទ្រចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី ដើម្បីអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត

2023/08/17 07:54:22 pm        911

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាស​គាំទ្រពេញ ចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី ដើម្បីបន្ដអភិវឌ្ឍន៍​ប្រទេសកម្ពុជា​ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈការបង្កើតរាជដ្ឋាភិបាលថ្មី​នាពេលខាងមុខនេះ នឹងមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនស្ទើរតែទាំងស្រុងនោះ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ សម្ដេច ស ខេង បានលើកឡើងថា សម្ដេច នឹងចាកចេញពីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពេលឆាប់ៗនេះ ហើយសម្ដេច គាំទ្រចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មីផងដែរ។

សម្តេចបានបន្ថែមទៀតថា អាណត្តិថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នឹងមានសុពលភាពចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំងស្រុង ដោយមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាល សម្រាប់អាណត្តិថ្មីនេះ ទទួលបានការសាទរជាខ្លាំង​ពីសំណាក់ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស។

សម្តេចក្រឡាហោម បានបញ្ជាក់ថា «ខ្ញុំ គាំទ្រពេញទំហឹងរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ជម្នះបានបញ្ហាទាំងឡាយដែលបានកំពុងកើត ដើម្បីនាំកម្ពុជា មានសុខសន្ដិភាព ស្ថិរភាព និងមានការអភិវឌ្ឍបន្ដទៀត»។

សម្តេចប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងផងដែរថា សម្រាប់មន្ដ្រីក្រសួងមហាផ្ទៃ អ្នកខ្លះផ្ទេរចេញកន្លែងថ្មី និងអ្នកខ្លះទៀតបន្ដការងារក្នុងក្រសួងមហាផ្ទៃដដែល។ យ៉ាងណាក៏ដោយសម្ដេចបន ផ្ដាំផ្ញើ និងរំលឹកដល់មន្ដ្រីក្រសួងមហាផ្ទៃទាំងអស់ ត្រូវខិតខំប្រឹង​ធ្វើការងារបន្ដទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលថ្មី ក្នុងការបម្រើជាតិ និងប្រជាជនឲ្យ​កាន់តែរីកចម្រើនជាបន្តបន្ទាប់បន្ថែមទៀតផងដែរ។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរអគុណចំពោះមន្រ្តីនៃក្រសួង មហាផ្ទៃទាំងអស់​ដែលបានសាមគ្គីគ្នាខិតខំបំពេញការងាររួមគ្នា ក្នុងការជួយរាជរដ្ឋាភិបាល​នាពេលកន្លងមករហូតដល់បច្ចុប្បន្ន ឲ្យមានការអភិវឌ្ឍរីកចម្រើនស្ទើរគ្រប់វិស័យ និង​ចូលរួមដោះស្រាយរាល់បញ្ហានានា ​ តាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋទាំងមូលផងដែរ៕អត្ថបទបាន ចក់


អត្ថបទដែលទាក់ទង

ក្រសួងមហាផ្ទៃផ្សព្វផ្សាយប្រកាសចំនួន៣ ស្តីពីការកំណត់ចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ និងពន្ធនាគារ
2026/08/19 07:42:36 pm        176
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
2026/08/19 07:33:23 pm        142
ក្រសួងបរិស្ថាននៅក្នុងខែកក្កដាឆ្នាំ២០២៦ បន្តសហការជាមួយដៃគូពាក់ព័ន្ធ ចុះពិនិត្យនិងបង្រ្កាបបទល្មើសនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើនភាពបៃតង ធានានិរន្តរភាពបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន
2026/08/19 07:21:04 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំ EU បង្ហាញ​ការគាំទ្រ ចំពោះ ICC បន្ទាប់ពីមាន​ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក

2026/08/19 08:38:14 pm
​ណាតូបញ្ជាក់​ថា បាន​ត្រៀមសម្រាប់ការវាយប្រហារអាចកើតមានដោយអ៊ីរ៉ង់ លើគោលដៅយោធាអាមេរិក នៅអឺរ៉ុប
2026/08/19 08:24:06 pm
​មនុស្ស ៧នាក់ រួមទាំងអ្នកទេសចរ ៦នាក់ ស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រ នៅកេនយ៉ា
2026/08/19 08:14:48 pm
​របាយការណ៍៖ អ៊ីរ៉ង់ពិចារណាវាយប្រហារគោលដៅយោធាអាមេរិក នៅអឺរ៉ុប បើលោក Trump បង្កើនជម្លោះ​
2026/08/19 08:06:42 pm
​អធិការបតី​អាល្លឺម៉ង់ ថ្កោលទោសការអំពាវនាវរបស់​​រដ្ឋមន្ត្រីអ៊ីស្រាអែល ឲ្យសម្លាប់មនុស្សរាល់ថ្ងៃ នៅតំបន់​ហ្កាហ្សា
2026/08/19 08:06:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 07:10:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm