ដូមីនិក៖ យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ជាតិ បានឲ្យដឹងថា ក្រុមគ្រួសាជាច្រើននៃអ្នកដែលបានបាត់ខ្លួន បន្ទាប់ពីការផ្ទុះនៅក្នុងទីក្រុង San Cristobal សាធារណៈរដ្ឋដូមីនិក បានស្វែងរកសាច់ញាតរបស់ពួកគេទាំងអស់សង្ឃឹមកាលពីថ្ងៃពុធ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់២៧នាក់។
ក្រុមអ្នកពន្លត់អគ្គិភ័យ ទាហាន និងក្រុមអ្នកសង្គ្រោះ បានបន្តធ្វើការងារនៅក្នុងតំបន់មហន្តរាយ ខណៈក្រុមគ្រួសារជាច្រើន បានមកប្រមូលផ្តុំគ្នានៅខាងក្រៅមន្ទីពេទ្យ។
ក្រុមគ្រួសារមួយចំនួននិយាយថាពួកគេ បានស្វែងរកនៅតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រជាច្រើនកន្លែង ប៉ុន្តែ នៅតែពុំមានព័ត៌មានអំពីមនុស្សជាទីស្រលាញ់របស់ពួកគេឡើយ។
អាជ្ញាធរនៅតែមិនទាន់បានរកឃើញពីមូលហេតុនៃការផ្ទុះកាលពីថ្ងៃចន្ទនៅឡើយ ហើយមនុស្សជាង៥០០នាក់ និងរថយន្តសង្គ្រោះ៣២គ្រឿង ត្រូវបានដាក់ពង្រាយ៕

