រដ្ឋមន្ត្រីកសិកម្ម អំពាវនាវស្ថាប័នពាក់ព័ន្ធគួរតែបង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពម្ហូបអាហារ

2023/08/17 10:03:28 pm        66

ភ្នំពេញ ​​​​​​​​​​​​៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា បច្ចុប្បន្នកម្ពុជាមានសន្តិសុខស្បៀងគ្រប់គ្រាន់ និងកំពុងបន្តជំរុញអំពីសុវត្ថិភាពនិងគុណភាពតាមកម្រិតស្តង់ដាសុវត្ថិភាពនិងអនាម័យ ឱ្យមានការទទួលស្គាល់លើឆាកអន្តរជាតិសម្រាប់ការនាំចេញ ក្នុងនោះក៏ទាមទារឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួម និងសហការគ្នាឱ្យបានល្អប្រសើរផងដែរ។

នៅក្នុងទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជា កាលពីថ្ងៃទី១៦ ខែសីហាកន្លងទៅ ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា សុវត្ថិភាពម្ហូបអាហារ ពិតជាចាំបាច់ដែលផ្សារភ្ជាប់នឹងសុខភាពរបស់ប្រជាជនទាំងមូល ដូច្នេះត្រូវយកចិត្តទុកដាក់ក្នុងខ្សែច្រវាក់អាហារនេះ តាំងពីអ្នកផលិតរហូតអ្នកបរិភោគ។

ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ជំងឺបណ្តាលមកពីម្ហូបអាហារ នៅតែជាបញ្ហាប្រឈមសុខភាពសាធារណៈធ្ងន់ធ្ងរនៅកម្ពុជានៅឡើយ។ ឯកឧត្តមរៀបរាប់ថា នៅចន្លោះឆ្នាំ២០១០-២០១៥ ជាងពាក់កណ្តាលនៃការផ្ទុះឡើងនៃជំងឺដែលបានរាយការណ៍មក គឺបណ្ដាលមកពីការពុលអាហារ ឬរោគរាគរូស។ លើសពីនេះទៅទៀត នៅចន្លោះឆ្នាំ២០១៤-២០១៩ ការផ្ទុះជំងឺឆ្លងបង្កដោយម្ហូបអាហារចំនួន ១៣៤ករណី ត្រូវបានរកឃើញថា កើតឡើងដោយសារកង្វះការប្រតិបត្តិអនាម័យខ្ជាប់ខ្ជួន ជាពិសេសអំឡុងពេលរៀបចំទុកដាក់អាហារការគ្រប់គ្រងកម្រិតសីតុណ្ហភាពម្ហូបអាហារមិនបានត្រឹមត្រូវការឆ្លងរាលដាលពីមួយទៅមួយ និងការប្រើប្រាស់គ្រឿងផ្សំម្ហូបអាហារ និងប្រភពទឹកមិនស្អាត។ 

សូមបញ្ជាក់ថា ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជា ឆ្នាំ២០២៣នេះ រៀបចំឡើងក្រោមប្រធានបទ "ស្តង់ដាម្ហូបអាហារ ជួយសង្គ្រោះជីវិត" ក្នុងគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមអភិវឌ្ឍន៍មូលធនមនុស្ស ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម៕ ​​​​​​​​​​​​​​​​​​​​ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm