រដ្ឋាភិបាលថ្មីបន្តបង្កើនការអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ

2023/08/17 10:38:36 pm        1.2 K

ភ្នំពេញ៖ នៅពេលអនាគត ទោះបីជាត្រូវមានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីថ្មីក៏ដោយ គោលនយោបាយផ្តល់ប្រាក់​ឧបត្ថម្ភ​ជូនដល់ស្រ្តីមានផ្ទៃពោះ រហូតកូនអាយុក្រោម ២ឆ្នាំ រាជរដ្ឋាភិបាលថ្មីនៅតែបន្តអនុវត្ត ​ដើម្បីលើក​កម្ពស់​សុខុមាលភាពមាតា​ និងកុមារតូច។

ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានមានប្រសាសន៍ថា ការផ្តល់ប្រាក់​ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ​ និងកូន​អាយុក្រោម​ ២ឆ្នាំនេះ ​គឺជាគោល​នយោបាយ​របស់​រាជរដ្ឋា​ភិបាល​ ដែលកើតចេញពីកម្មវិធីគោលនយោបាយ​របស់​គណបក្សប្រជាជនកម្ពុជា​ ក្នុងការចូលរួម​លើកកម្ពស់​សុខុមាលភាពមាតា​ និងទារក រួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំង​ជំរុញការលូតលាស់ទាំងកាយសម្បទា​ និងបញ្ញាស្មារតី។

ឯកឧត្តម បានបន្តថា កម្មវិធីនេះ នឹងបន្តអនុវត្ត ក៏ដូចជាគោលនយោបាយផ្សេងទៀតពិសេសកសាង​ប្រព័ន្ធ​សន្តិសុខសង្គមដ៏រឹងមាំមួយដែលនឹងធានាបាននូវសន្តិសុខប្រាក់ចំណូល រួមចំណែកកាត់​បន្ថយ​ភាពក្រីក្រ ​និងលើកកម្ពស់ស្ថិរភាពសង្គម។

ពាក់ព័ន្ធគោលនយោបាយនេះដែរ ប្រជាពលរដ្ឋដែលកំពុងពពោះ និងមួយចំនួនផ្សេងទៀត​ទើប​សម្រាលកូនរួច​ កំពុងរងចាំបើកប្រាក់​ឧបត្ថម្ភ​នៅទីស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម បានថ្លែង​អំណរគុណដល់រាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះស្ដ្រីមានផ្ទៃពោះ។

សូមជម្រាបថា ​ស្រី្តដែលអាចទទួលបានប្រាក់ឧបត្ថម្ភទាំងនេះ​ត្រូវ​តែ​ជា​កម្មកនិយោជិតជាស្រ្តី ដែល​ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ​និងមានសញ្ញាតិខ្មែរ, ជាមន្រ្តីរាជការ​ក្នុងក្របខណ្ឌ​មុខងារសាធារណៈ ដែលបម្រើការងារតាមក្រសួង​ ស្ថាប័ននៅថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ ដែលស្ថិត​ក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ​និងជាមន្រ្តីកម្មសិក្សា និង​មន្រ្តីជាប់កិច្ចសន្យាដែលបម្រើការងារនៅ​តាម​ក្រសួង ​ស្ថាប័ន ​អង្គភាព ​និង​ថ្នាក់​ក្រោម​ជាតិដែល​មាន​ការ​ទទួលស្គាល់​ដោយ​ក្រសួងមុខងារសាធារណៈ៕អត្ថបទ៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញឱ្យយុវជនបង្កើនការស្រាវជ្រាវ និងធ្វើនវានុវត្តន៍ ដោះស្រាយដល់ការធ្វើធុរកិច្ច
2026/09/12 07:10:55 pm        1
ផ្ទះទេវតាទី៣៣៩ និង៣៤០ ចំនួន២ខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តតាកែវ
2026/09/12 06:22:59 pm        1
កម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
2026/09/12 06:01:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញឱ្យយុវជនបង្កើនការស្រាវជ្រាវ និងធ្វើនវានុវត្តន៍ ដោះស្រាយដល់ការធ្វើធុរកិច្ច

2026/09/12 07:10:55 pm
​ផ្ទះទេវតាទី៣៣៩ និង៣៤០ ចំនួន២ខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តតាកែវ
2026/09/12 06:22:59 pm
​កម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
2026/09/12 06:01:31 pm
​ព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ
2026/09/12 05:54:31 pm
​ជប៉ុនថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអ៊ូឌីត
2026/09/12 05:51:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/12 02:09:17 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/12 05:33:01 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/10 07:02:33 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm