យោធាអ៊ុយក្រែន អះអាងថា ទទួលបានជោគជ័យ នៅសមរភូមិភាគអាគ្នេយ៍របស់ខ្លួន

2023/08/17 11:09:50 pm        88

អ៊ុយក្រែន ៖ កងកម្លាំងអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ (ទី១៧ ខែសីហា) នេះ បានអះអាងពីការទទួលបានជោគជ័យ នៅសមរភូមិភាគអាគ្នេយ៍ ជាទីដែលពួកគេបានរំដោះតំបន់តាំងលំនៅឋានមួយកន្លែង នៅថ្ងៃមុននោះ។

អ៊ុយក្រែនបានប្រកាសពីការដណ្តើមបានភូមិ Urozhaine មកវិញពីកងទ័ពរុស្ស៊ី នៅភាគអាគ្នេយ៍ កាលពីថ្ងៃពុធ (ទី១៦ ខែសីហា) ហើយភូមិ Urozhaine ដែលស្ថិតនៅជ្រុងនៃតំបន់ Donetsk គឺជាភូមិដំបូងដែលទីក្រុងគីវ និយាយថា ខ្លួនដណ្តើមបានវិញ គិតតាំងពីថ្ងៃទី២៧ ខែកក្កដា ជាសញ្ញានៃការប្រឈម ដែលអ៊ុយក្រែនជួបប្រទះ ពេលវាយរុលទៅមុខ ដោយឆ្លងកាត់ខ្សែត្រៀមរបស់រុស្ស៊ីដែលបង្កប់ដោយមីនយ៉ាងច្រើន ជាមួយនឹងការគ្មានជំនួយពីផ្លូវអាកាសដ៏មានឥទ្ធិពល។

អ្នកនាំពាក្យយោធាអ៊ុយក្រែនលោក Andriy Kovaliov បានប្រាប់ទូរទស្សន៍ជាតិថា នៅក្នុងទិសដៅភាគខាងត្បូងនៃភូមិ Urozhaine កងទ័ពអ៊ុយក្រែន បានទទួលជោគជ័យ។ តែយ៉ាងណា លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

ជាមួយគ្នានេះ ទីក្រុងគីវ ឲ្យដឹងថា ការវាយលុករបស់ខ្លួន កំពុងដំណើរការទៅយឺតជាងអ្វីដែលខ្លួនចង់បាន ដោយសារតែតំបន់បង្កប់មីនដ៏ធំ និងការរៀបចំខ្សែត្រៀមការពាររបស់រុស្ស៊ី។ 

សូមបញ្ជាក់ថា រុស្ស៊ីគ្រប់គ្រងជិតមួយភាគប្រាំនៃទឹកដីរបស់អ៊ុយក្រែន ដែលក្នុងនោះរួមទាំងឧបទ្វីបគ្រីមៀ និងភាគច្រើននៃតំបន់ Luhansk ព្រមទាំងផ្នែកធំៗនៃតំបន់ Donetsk, Zaporizhzhia និង Kherson៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        113
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm