អាហ្វហ្គានីស្ថាន ៖ សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចាប់តាំងពីការដកខ្លួនចេញរបស់កងទ័ពសហរដ្ឋអាមេរិក ពីប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងខែសីហា ឆ្នាំ២០២១ ភាពមិនប្រាកដប្រជា បានធ្វើឲ្យពលរដ្ឋអាហ្វហ្គានីស្ថានជួបបញ្ហាប្រឈម ជាអ្នកដែលបានបម្រើការឲ្យកងទ័ពសហរដ្ឋអាមេរិក។
សារព័ត៌មាន Al Jazeera និយាយថា កាលពីពេលមុន រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសន្យាថាពលរដ្ឋអាហ្វហ្គានីស្ថាន ដែលបម្រើការជាមួយកងកម្លាំងសហរដ្ឋអាមេរិក នឹងមានលំនៅឋាននៅសហរដ្ឋអាមេរិក។ ប៉ុន្តែរបាយការណ៍រដ្ឋាភិបាលជាបន្តបន្ទាប់ បានបង្ហាញថា រដ្ឋបាលរបស់លោក Biden ពុំបានផ្តល់តាមការសន្យានោះទេ ហើយការដកខ្លួនរបស់សហរដ្ឋអាមេរិកដ៏ចលាចល បានធ្វើឲ្យពួកគេមានក្តីសង្ឃឹមតិចសម្រាប់អនាគតនៅក្នុងប្រទេសរបស់ពួកគេ។
រយៈពេល២ឆ្នាំក្រោយមក ពាក្យស្នើសុំធ្វើអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិក នៅតែជាកិច្ចការរាំងស្ទះធ្ងន់ធ្ងរ។
របាយការណ៍នៅក្នុងខែមេសា ពីអគ្គពិនិត្យពិសេសសហរដ្ឋអាមេរិក សម្រាប់ការសាងសង់អាហ្វហ្គានីស្ថានឡើងវិញ ជាអង្គការរដ្ឋាភិបាលអាមេរិករាជ្យមួយ បាននិយាយថា សហរដ្ឋអាមេរិក បានបន្សល់ទុកនូវរឿងរ៉ាវច្រើនបំផុតសម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន។

