រុស្ស៊ីបានបញ្ចេញភស្ដុតាងបន្ថែមពីសកម្មភាពយោធាជីវសាស្រ្ដ ដែលផ្ដល់ហិរញ្ញវត្ថុដោយសហរដ្ឋអាមេរិក

2023/08/18 12:15:30 am        528

ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃពុធបានបញ្ចេញពីលទ្ធផលស្រាវជ្រាវបន្ថែមទៅលើឯកសារជាច្រើនអំពីសកម្មភាពយោធាជីវសាស្រ្ដដែលបានអនុវត្ដន៍ដោយសហរដ្ឋអាមេរិកនៅលើទឹកដីអ៊ុយក្រែន ហើយនិងប្រទេសផ្សេងទៀត។

នៅឯស្និសីទសារព័ត៌មានខ្លីមួយ លោកឧត្ដមសេនីយត្រី អ៊ីហ្គ័រ គីរីឡូវ ប្រមុខកងទ័ពការពារអាវុធនុយក្លេអ៊ែរ ជីវសាស្រ្ដ និងគីមីរបស់កងទ័ពរុស្ស៊ី បាននិយាយថា សកម្មភាពយោធាជីវសាស្រ្ដរបស់អាមេរិក បានបង្ហាញពី

ការគំរាមកំហែងសន្ដិសុខដល់ប្រទេសជាច្រើននៅជុំវិញពិភពលោក។

លោកគីរីឡូវ បាននិយាយថា ឯកសារពាក់ព័ន្ធដែលរុស្ស៊ីទទួលបាន បង្ហាញថា យោធាអាមេរិក បាននិងកំពុងពន្លឿនគម្រោងជាច្រើនដែលពាក់ព័ន្ធនឹងការស្រាវជ្រាវសំខាន់ៗស្ដីពី មេរោគ និងបាក់តេរី ប្រកបដោយសក្ដានុពល ដែលកំពុងត្រូវបានប្រើប្រាស់ក្នុងអាវុធជីវសាស្រ្ដ។

លោកគីរីឡូវ បាននិយាយថា ឯកសារជាច្រើនបានបង្ហាញថា វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រយោធាអាមេ

រិក ផ្នែកជំងឺឆ្លងដែលស្ថិតនៅ ក្រុងហ្វ័ត ដេទ្រីក (Fort Detrick )គឺមានការពាល់ព័ន្ធដោយផ្ទាល់នៅក្នុងសកម្មភាពដូចជា ប្រមូលធាតុបង្កជម្ងឺពីផ្នែកផ្សេងៗនៅក្នុងពិភពលោក ហើយនិងធ្វើការពិសោធន៍ឱសថ ដែលមិបានចុះបញ្ជីនៅក្នុងនោះរួមមានកម្មវិធីជីវសាស្រ្ដនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។

លោកគីរីឡូវបាននិយាយថា នេះជាភស្ដុតាងបង្ហាញថា យោធាអាមេរិក កំពុងចាប់អារម្មណ៍ លើបាក់តេរីបង្កជំងឺ និងវីរុស ដែលអាចបង្កជំងឺផ្ដាច់ផ្ដឹលជីវិត ហើយនិងជំងឺឆ្លងដែលអាចជាប្រយោជន៍ដល់ក្រុមហ៊ុនជីវសាស្រ្ដក្នុងសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm