
នាយករដ្ឋមន្រ្ដីជប៉ុន លោក ហ៊្វូមីអូ ឃីស៊ីដា បានចេញដំណើរពីក្រុងតូក្យូនៅថ្ងៃព្រហស្បត៍នេះទៅចូលរួម ជំនួបកំពូលជាមួយមេរដឹកនាំសហរដ្ឋអេអាមេរិក និងកូរេខាងត្បូងនៅវិមានសម្រាកលំហែខេមដេវីតរបស់ប្រធានាធិបតី នៅតំបន់ជើងភ្នំកាថក់ធីន (Catoctin Mountain) ក្នុងរដ្ឋម៉ារីលែន។
លោកឃីស៊ីដា បាននិយាយថា កិច្ចប្រជុំនៅថ្ងៃសុក្រជាមួយប្រធានាធិបតីអាមេរិក ចូបៃឌិន និងប្រធានាធិបតីកូរេខាងត្បូង លោក យូន ស៊ុក យ៉ូល ជាឱកាសមួយដើម្បីពង្រឹងចំណងមិត្តភាពឲ្យកាន់តែស៊ីជម្រៅថែមទៀតជាមួយសហរដ្ឋអាមេរិក។
ដោយធ្វើអត្ថាធិប្បាយលើកាលវិភាគនៃការបង្ហូរទឹកដែលធ្វើប្រព្រឹត្តិកម្មតាមប្រព័ន្ធចម្រោះវត្ថុរាវដ៏ទើប ដែលមានភាពចម្រូងចម្រាសចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ដៃអ៊ិឈី ដែលរងការខូចខាតដោយសាររលកយក្សស៊ូណាមិនោះ លោកឃីស៊ីដាបាននិយាយថា រឿងនេះមិនទាន់ត្រូវបានសម្រេចនៅឡើយទេ។
លោកឃីស៊ីដាបានធ្វើអត្ថាធិប្បាយរបស់លោកទៅកាន់ក្រុមអ្នកសារព័ត៌មានមុនពេលអញ្ជើញឡើងលើយន្ដហោះរបស់រដ្ឋាភិបាលជប៉ុននៅឯអាកាសយានដ្ឋានហានេដា (Haneda) ក្រុងតូក្យូ។