
អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា យន្ដហោះមួយគ្រឿងបានធ្លាក់នៅក្នុងរដ្ឋ សេឡាំងហ្គ័រ (Selangor) របស់ប្រទេសម៉ាលេស៊ី នៅថ្ងៃព្រហស្បត្ដិ៍នេះ ដោយបានសម្លាប់មនុស្ស១០នាក់ ក្នុងនោះរួមមានអ្នកដំណើរ៨នាក់ និងយានិក ព្រមទាំងអ្នកជិះទោចក្រយានយន្ត និងអ្នកបើកបរថយន្ដម្នាក់ផងដែរ។
នាយនគបាល លោកហ៊ូសេន អូម៉ាខាន់ បាននិយាយថា យន្ដហោះឯកជនខ្នាតតូចប៊ីក្រាហ្វ (Beechcraft)មួយគ្រឿង បានហោះចេញបាន២នាទីស្រាប់តែដាច់ការទាក់ទងជាមួយប៉មត្រួត
ពិនិត្យហើយ ក៏បានធ្លាក់ និងបានបុកជាមួយនឹងទោចក្រយានយន្ត១គ្រឿង និងរថយន្ដ១គ្រឿង នៅលើផ្លូវជាតិ។
នាយកប្រតិបត្ដិអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី លោកណូរ៉ាសម៉ាន់ ម៉ាសមុត បាននិយាយនៅក្នុងសេចក្ដីថ្លែងការថា យន្ដហោះនេះ បានធ្លាក់នៅជិតភូមិ អេលមីណា (Elmina) បន្ទាប់ពីបានហោះហើរចេញពីកោះសម្រាកលំហែកាយឡាំងកាវី (Langkawi) នៅក្នុងដំណើរផ្លូវទៅអាកាសយានដ្ឋានស៊ូលតុង អាប់ឌុល អាហ្ស៊ីស សាស់រដ្ឋសេឡាំងហ្គ័រ (Selangor)៕