
ប្រមុខការពារជាតិមកពីប្លុកអាហ្រ្វិកខាងលិច ហៅកាត់ថា ECOWAS នៅថ្ងៃព្រហស្បតិ៍ (ទី១៧ ខែសីហា) នេះ បានចាប់ផ្តើមកិច្ចប្រជុំរយៈពេល ២ថ្ងៃ ដើម្បីពិភាក្សាអំពីការឆ្លើយតបរបស់ប្លុកនេះ ចំពោះរដ្ឋប្រហារថ្ងៃទី២៦ ខែកក្កដា ក្នុងប្រទេសនីហ្សេ ក្នុងនោះរួមទាំងខ្លឹមសារលម្អិតនៃត្រៀមកងកម្លាំង ដែលប្លុកនេះ បានសម្រេចប្រមូលផ្តុំ សម្រាប់លទ្ធភាពនៃការធ្វើអន្តរាគមន៍។
ការគំរាមកំហែងពីការប្រើកម្លាំងយោធា ដើម្បីបញ្ចប់អំណាច ដែលបានពីរដ្ឋប្រហារ នៅប្រទេសនីហ្សេ បាននាំឲ្យមានការបែកបាក់គ្នាកាន់តែខ្លាំង ក្នុងតំបន់ ហើយការចង់ធ្វើបែបនោះ បានបង្កើនភាពតានតឹងក្នុងប្រទេសនីហ្សេផ្ទាល់ ក៏ដូចជាក្នុងចំណោមប្រទេសជិតខាងផងដែរ។
មានសញ្ញាកាន់តែច្រើនឡើង ដែលថាការធ្វើអន្តរាគមន៍ដោយយោធាណាមួយ ទំនងជាត្រូវបានជួបជាមួយនឹងការប្រឆាំងតបតមិនចុះញ៉ម ស្របពេលការកើនឡើងនៃការគាំទ្រដល់របបយោធា បានជួយជំរុញឲ្យអ្នករៀបគម្រោងធ្វើរដ្ឋប្រហារបន្តកាន់អំណាច និងទាមទារឲ្យមានការនិយាយកម្លាពីសហគមន៍សេដ្ឋកិច្ចនៃបណ្ដារដ្ឋអាហ្វ្រិកខាងលិច ឬ Ecowas៕