រុស្ស៊ី៖ នាវាដឹកទំនិញស៊ីវិល មួយគ្រឿងដែលធ្វើដំណើរពីប្រទេសអ៊ុយក្រែន បានទៅដល់ដែនទឹករបស់ប្រទេសទួរគី កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការមានៈចំពោះការរារាំងរបស់ទីក្រុងមូស្គូ ដែលបានបង្ហាញថានាវាមួយគ្រឿងផ្សេងទៀត ស្ថិតនៅក្រោមការវាយប្រហារពីបុគ្គលិកយោធារុស្ស៊ី។ នាវា Joseph Schulte ដោតទង់ជាតិទីក្រុងហុងកុង បានចាកចេញពីកំពង់ផែទីក្រុង Odesa កាលពីថ្ងៃពុធ ជានាវាដំបូងគេដែលប្រឈមដោយផ្ទាល់ចំពោះបំណងថ្មីរបស់រុស្ស៊ីដើម្បីបិទដំណើរការរបស់អ៊ុយក្រែនទៅកាន់សមុទ្រខ្មៅ។
ទីតាំងចរាចារណ៍ដែនសមុទ្រ បានបង្ហាញថា នាវាកំពុងចូលមកដែនដីរបស់ទួរគី បន្ទាប់ពីធ្វើដំណើរតាមផ្លូវប្រទេសលោកខាងលិច ដែលបញ្ចៀសដែនទឹកអន្តរជាតិ ក្នុងការគាំទ្ររបស់ប្រទេសទាំងឡាយ ដែលគ្រប់គ្រងដោយសមាជិកសម្ព័ន្ធយោធាណាតូ មានប្រទេសរ៉ូម៉ានី និងប៊ុលហ្គារី។ ក្រុមហ៊ុនអាល្លឺម៉ង់ ដែលជាសហម្ចាស់កម្មសិទ្ធិនាវាដឹកទូទំនិញ បាននិយាយថានាវានេះនឹងប្រហែលជាទៅដល់គោលដៅរបស់ខ្លួន នៅទីក្រុងអ៊ីស្តង់ប៊ុល នៅល្ងាចថ្ងៃព្រហស្បតិ៍។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា នាវានេះកំពុងប្រើប្រាស់ច្រករបៀងមនុស្សធម៌ថ្មី ដែលទីក្រុងគីវបានបង្កើតឡើងបន្ទាប់ពីរុស្ស៊ី បានបោះបង់ចោលកិច្ចព្រមព្រៀងដ៏សំខាន់កាលពីមុនដែលអនុញ្ញាតឲ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិ និងស្បៀងអាហារ ឆ្លងកាត់សមុទ្រខ្មៅ។ បេសកកម្មរបស់នាវា Joseph Schulte ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកងទ័ពជើងទឹករុស្ស៊ី បានបាញ់ព្រមាន និងឡើងទៅលើនាវាដឹកទំនិញមានបុគ្គលិកទួរគីធុនតូចមួយគ្រឿង ដែលកំពុងធ្វើដំណើរទៅកាន់កំពង់ផែ Izmail ប្រទេសអ៊ុយក្រែន។
រុស្ស៊ី បានបង្កើន ការវាយប្រហារលើសមុទ្រខ្មៅរបស់អ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទន្លេ Danube ចាប់តាំងពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងព្រៀងគ្រាប់ធញ្ញជាតិសម្របសម្រួលដោយប្រទេសទួរគី និងអង្គការសហប្រជាជាតិ៕

