វិភាគ៖ ការមិនទទួលស្គាល់លោកហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី ជាការិរះគន់មិនស្គាល់ច្បាប់ ឬជាវប្បធម៌ឡាំប៉ាចាស់គំរិល?

2023/08/18 04:58:22 pm        529

ភ្នំពេញ៖ តាំងពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសចុះចេញពីតំណែងនាយករដ្ឋមន្ត្រី និងប្រគល់ឱ្យទៅលោក ហ៊ុន ម៉ាណែតជាអ្នកដឹកនាំបន្ត ក្រុមនិន្នាការឆ្វេងនិយមបានចេញសារនយោបាយជាច្រើនលើកច្រើនសារដោយលើកឡើងថា ពីភាពមិនស្របច្បាប់នៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោកហ៊ុន ម៉ាណែតនៅអាណត្តិទី៧នេះដោយសារគណបក្សប្រជាជនកម្ពុជាមិនបានដាក់បេក្ខភាពលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧។ តើការលើកឡើងនេះ ត្រឹមត្រូវដែររទេ?

តាមពិត សម្រាប់អ្នកតាមដានស្ថានការបោះឆ្នោត និងនយោបាយនៅកម្ពុជាដែលមិនលំអៀង សារនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺច្បាស់ណាស់ថា គណបក្សប្រជាជនកម្ពុជា មានបេក្ខភាពនាយករដ្ឋមន្ត្រីចំនួន២រូបសម្រាប់ការបោះឆ្នោតអាណត្តិទី៧។ ទី១ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងទី២លោកបណ្ឌិត ហ៊ុន ម៉ាណែត។ សារនេះ ត្រូវបានបញ្ជាក់ក្នុងវេទិការជាសាធារណៈតាំងពីមុនយុទ្ធនាការឃោសនា​បោះឆ្នោតមកម្លេះ។

បន្ថែមពីនេះ មនុស្សទាំងអស់នៅកម្ពុជាមើលឃើញ និងឮពាក្យ “គាំទ្រសម្តេចតេជោហ៊ុន សែនបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអនាគតនាយករដ្ឋមន្ត្រី” ដែលជាសារនយោបាយច្បាស់ៗពីគណបក្សប្រជាជនកម្ពុជា​ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ហើយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាវិញបានយកសារទាំងនេះ ចេញឃោសនាតាំងពីយុទ្ធនាការឃោសនាថ្ងៃដំបូងរហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត។

គិតមកដល់ពេលនេះ ព្រះមហាក្សត្របានចេញព្រះរាជសារតែងតាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហើយគណរដ្ឋមន្ត្រីថ្មី នឹងត្រូវស្នើសុំសេចក្តីទុកចិត្តពីរដ្ឋសភានៅថ្ងៃទី២២ ខែសីហាខាងមុខនេះ ហើយល្ងាចថ្ងៃទី២២ គណៈរដ្ឋមន្ត្រីថ្មីនឹងចូលបំពេញតួនាទីរបស់ខ្លួន។

តើហេតុអ្វីមកដល់ពេលនេះហើយនៅតែមានសារនយោបាយដែលធ្វើឱ្យពលរដ្ឋក្នុងស្រុកមានភាពច្របូកច្របល់វិលវល់យ៉ាងដូចនេះ? ហើយហេតុអ្វីបានជាគ្រប់គូភាគីមិនព្រមទទួលស្គាល់ពីការឈ្នះចាញ់ដែលពលរដ្ឋខ្មែរជាអ្នកគូស?

គណបក្សប្រជាជនកម្ពុជា​បានប្រកាសតាំងពីថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២១មកម្លេះថា លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតដែលសម្រេចដោយមហាសន្និបាតគណបក្សប្រជាជនកម្ពុជា។ មួយវិញទៀតនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសពីបេក្ខភាពនាយករ្ឋមន្ត្រីចំនួន២រូប​គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត។ បន្ថែមពីនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែតក៏បានឈរឈ្មោះជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញផងដែរ។ យោងតាមច្បាប់ និងនីតិវិធីនៃការបង្កើតរដ្ឋាភិបាល គណបក្សឈ្នះឆ្នោតនឹងជ្រើសរើសឥស្សរជននយោបាយ១រូបដើម្បីថ្វាយឱ្យព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រី។ មាត្រា១១៩ថ្មី២ បានចែងថា “ តាមសេចក្តីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ព្រះមហាក្សត្រទ្រង់ ចាត់តាំងវីរជនមួយរូបជានាយករដ្ឋមន្ត្រីឱ្យបង្កើតរដ្ឋាភិបាល។ សេចក្តីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងសភានេះ ត្រូវចម្លងជូនប្រធានរដ្ឋសភា។ វីរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រី ត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរទៅមួយគត់ និងដែលត្រូវបានជ្រើសរើសចេញពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា។ វីរៈជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗនៅក្នុងរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ ការបោះឆ្នោតសេចក្តីទុកចិត្តត្រូវធ្វើលើសមាជិកគណៈរដ្ឋមន្ត្រីទាំងមូល។ កាលបើករដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយ នោះព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល...”។​  

នេះគឺជាទិដ្ឋភាពច្បាប់របស់កម្ពុជាក្នុងការតែងតាំងនាយករដ្ឋមន្ត្រី។ បើតាមការអង្កេត ការចេញព្រះរាជសារតែងតាំងកាលពីពេលកន្លងមកគឺធ្វើឡើងត្រឹមត្រូវតាមផ្លូវច្បាប់។ ហេតុដូចនេះ ការរិះគន់ដែលមិនមានមូលដ្ឋានច្បាប់ជាក់លាក់ច្បាស់លាស់ នឹងនាំបង្ហាញឱ្យឃើញពីកំសោយរបស់អ្នករិះគន់តែប៉ុណ្ណោះ។ បើតាម​មតិរិះគន់មួយ និងសាររិះគន់ គេអាចយល់បានថា ជាការឡាំប៉ាក្រោយការបោះឆ្នោតពីសំណាក់ក្រុមគណបក្សភ្លើងទានទៅវិញទេច្រើនជាងការលើកឡើងថាមិនត្រូវតាមផ្លូវច្បាប់។ ត្បិតអីបក្សដែលចាស់វស្សាមួយនេះ ត្រូវបានផាត់ចេញពីការបោះឆ្នោតដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ព្រោះតែខ្វះឯកសារផ្លូវការដើម។

សម្រាប់កម្ពុជាគិតត្រឹមឆ្នាំ២០២៣នេះ កម្ពុជាឆ្លងកាត់ការបោះឆ្នោតចំនួន៧លើកជាប់ៗគ្នាឥតដាច់តាំពីឆ្នាំ១៩៩៣មក។ ការនេះ ល្មមឱ្យប្រជាពលរដ្ឋកម្ពុជា និងគណបក្សនយោបាយក្នុងប្រទេសទាំងអស់ចាស់ចិត្ត ចាស់គំនិត ហ៊ានទទួលស្គាល់លទ្ធផលផ្លូវការណ៍ដែលពលរដ្ឋខ្មែរ បានសម្រេចចិត្តជ្រើសរើសបក្សដែលពួកគាត់បានពេញចិត្ត និងចង់ឱ្យដឹកនាំបន្ត។ ក្នុងការបោះឆ្នោតលើកទី៧នេះ ម្ចាស់ឆ្នោតជាង ៨លាន២សែននាក់​បានបញ្ចេញមតិដែលស្មើជាង៨៤% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលមាន៩លាន៧សែននាក់។ ចំនួននេះ ច្រើនជាងការបោះឆ្នោត២០២២ជាង១លាននាក់ ហើយបើទោះបីជាមានការញុះញុងមិនឱ្យពលរដ្ឋទៅបោះឆ្នោតពីសំណាក់អ្នកនយោបាយ​​ខ្មែរនៅក្រៅប្រទេសរបស់ក្រុមអតីតគណបក្សសង្គ្រោះជាតិ ឬជាមេកើយចាស់របស់គណបក្សភ្លើងទៀនក្តី។ តាមរយៈព្រឹត្តិការណ៍នេះ យើងអាចយល់បានថា ពលរដ្ឋខ្មែរមានភាពចាស់ទុំនយោបាយដោយពលរដ្ឋ បានជ្រើសរើសវិធីប្រើប្រាស់សិទ្ធិនយោបាយតាមសន្លឹកឆ្នោត ជាជាងការធ្វើបាតុកម្មតវ៉ាតាមដងផ្លូវដូចកាលពីមុន។

ដូចនេះ ការបន្តធ្វើសកម្មភាពរិះគន់​លើកឡើងពីភាពមិនស្របច្បាប់របស់នាយករដ្ឋមន្ត្រីថ្មី លោកបណ្ឌិត ហ៊ុន ម៉ាណែត វាគ្រាន់តែជារឿងនយោបាយពីសំណាក់ក្រុមប្រឆាំងនៅកម្ពុជាដែលគ្មានក្រឡាដើរតែប៉ុណ្នោះ។ ក្នុងនាមជាអ្នកនយោបាយគួរតែកម្កល់ប្រយោជន៍ជាតិជាធំ សុខដុមរមនាសង្គមជាអាទិភាព ទោះនរណាឡើងកាន់អំណាច បក្សណាឡើងកាន់អំណាច ក្រុមណាឡើងកាន់អំណាច ក៏នៅតែជាខ្មែរដដែល។ ឆ្លងកាត់ការបោះឆ្នោតជាង៣០ឆ្នាំមកនេះ ពលរដ្ឋខ្មែរស្នើឱ្យអ្នកនយោបាយដែលមិនទាន់ទទួលបានការគាំទ្រគួរប្តូរវិធីសាស្ត្រស្វែងរកសំឡងឆ្នោត បង្ហាញពីចំណុចខ្លាំងលើគោលនយោបាយរបស់ខ្លួនដើម្បីឱ្យពលរដ្ឋពេញចិត្តជាជាងការឡាំប៉ាក្រោយការបោះឆ្នោត។ វប្បធម៌នេះ ត្រូវបានអនុវត្តច្រើនអាណត្តិរួចមកហើយដែលមិនមានភាពចំណេញដល់សង្គមម្តងណាឡើយ មានតែបង្ហាញពីភាពអាប់អួរក្នុងសង្គមបែងចែងបក្សពួក ហើយបរទេសមើលងាយតែប៉ុណ្ណោះ។  ពលរដ្ឋខ្មែរដែលធ្លាប់ឆ្លងកាត់សម័យសង្គ្រាម ការបែកបាក់គ្នា​ ការហែកហួរផ្ទៃក្នុងពិតណាស់ចង់បានស្ថេរភាព ចង់បានការបន្តអភិវឌ្ឍ និងចង់បានសង្គមនីតិរដ្ឋ។ ពោលគឺ​ចាញ់ដឹង ចាញ់ ឈ្នះដឹងឈ្នះ មិនមែនប្រើប្រាស់សារបំភ្លៃនិយាយគ្មានហេតុផល និងផ្លូវច្បាប់សំអាងច្បាស់លាស់ ហើយអ្វីដែលធ្វើនេះវាហាក់ដូចជាលំអានចាស់ហួសឌឺឡេសម្រាប់ពលរដ្ឋខ្មែរសម័យទំនើបនេះទៅហើយ៕

ដោយ៖ ចៅមាស



អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm