មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសនៅលើកោះ ធេណេរីហ្វរបស់អេស្ប៉ាញ ខណៈចំហេះព្រៃរាលដាលខ្លាំង

2023/08/18 11:09:26 am        394

អេស្ប៉ាញ៖ អ្នកស្រុក ឡា អេស្ពើរ៉ានហ្សា (La Esperanza )នៅ លើកោះ ធេណេរីហ្វ (Tenerife )បានមើលឃើញចំហេះព្រៃដែលបានឆាបឆេះនៅក្នុងឧទ្យានជាតិតំបន់ភ្នំមួយនៅលើកោះរបស់អេស្ប៉ាញក្នុងតំបន់មហាសមុទ្រអាត្លង់ទិក ដោយបង្ខំឲ្យពួកគេស្ថិតនៅក្រោមវិធានការការបិទខ្ទប់ប្រុងប្រយ័ត្នកាលពីថ្ងៃព្រហស្បតិ៍ ១៧ សីហា ស្របពេលប្រជាពលរដ្ឋនៅបណ្ដាទីក្រុងផ្សេងទៀតត្រូវជម្លៀសចេញដោយបន្សល់ទុកមនុស្សរាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង។

ចំហេះព្រៃបានឆេះរាលដាលទំហំ៣១ គីឡូម៉ែត្រ ទូទាំងតំបន់ព្រៃឈើស្ងួតគ្របដណ្តប់លើគែមទាំងពីរនៃជ្រលងភ្នំដ៏ចោតនៅជិតភ្នំភ្លើងថេដេ (Mount Teide) ជាកំពូលខ្ពស់បំផុតរបស់ប្រទេសអេស្ប៉ាញ ដែលរារាំងការចូលទៅកាន់តំបន់នេះ និងគ្របដណ្តប់លើកោះជាច្រើនដោយផ្សែង និងផេះ។

ភ្លើងឆេះព្រៃដែលបានឆាបឆេះឡើងកាលពីថ្ងៃពុធ បានឆេះបំផ្លាញផ្ទៃដីទំហំ ២.៦០០ ហិចតា ហើយខណៈក្រុមអ្នកស្រុកក្នុងភូមិមួយចំនួនត្រូវបានជម្លៀសចេញដើម្បីបញ្ជៀសពីគ្រោះថ្នាក់ អ្នកស្រុកមួយចំនួនផ្សេងទៀតត្រូវបានបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ដែលប៉ះពាល់ដល់មនុស្សចំនួន ៣.៥០០នាក់ បន្ថែមទៀត។

អង្គភាពការពារស៊ីវិលបាជម្លៀសមនុស្ស ១.២៩៤ នាក់ ចេញពីផ្ទះរបស់ពួកគេនៅក្នុងក្រុង អេល រ៉ូសារីយ៉ូ ( El Rosario) និង មនុស្សចំនួន១.៥២៥នាក់ពីតំបន់នៃទីក្រុង ឡា អូរ៉ូតាវ៉ា( La Orotava) កាលពីថ្ងៃព្រហស្បតិ៍ ដោយមានការជម្លៀសប្រជាជនសរុបបាន ជាង៣. ៨០០នាក់ និងមនុស្សជាច្រើននាក់ទៀតនៅតែត្រូវបានអនុវត្ត ការជម្លៀស ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am