ក្លិបបាល់ទាត់ទើបឡើងមក Premier League លើកដំបូង Luton Town បាននាំយកអ្នកចាំទីជើងចាស់ហូឡង់ ពី Norwich City។
កីឡាករវ័យ ៣៥ ឆ្នាំដែលធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិហូឡង់ ១៥ លើករូបនេះ ធ្លាប់បានបង្ហាញខ្លួនជាង ២០០ ប្រកួតផងដែរឱ្យ Newcastle និង Norwich។

Tim Krul បានក្លាយជាកីឡាករទី ១០ ដែលផ្លាស់មកកាន់ Luton Town រដូវក្តៅនេះ តែក្លិបមិនបានបង្ហាញលំអិត ពីកិច្ចសន្យារបស់កីឡាករវ័យ ៣៥ ឆ្នាំរូបនេះឡើយ។
រំលឹកថា Tim Krul បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនជាមួយ Newcastle ចាប់ពីឆ្នាំ ២០០៦ ដល់ ២០១៧ មុនពេលផ្លាស់ទៅកាន់ Norwich City នៅឆ្នាំ ២០១៨។
តាំងពីផ្លាស់ទៅកាន់ Norwich City, Tim Krul បង្ហាញខ្លួនបាន ១៦៣ ប្រកួតជួយក្រុមឈ្នះជើងឯក League Championship ពីរលើកនៅរដូវកាល ២០១៨-១៩ និង ២០២០-២១៕ អត្ថបទ៖នាង សុភាវុធ
