អាហ្សង់ទីន៖ ភ្លៀងធ្លាក់ខ្លាំង រួមទាំងសំណុំទឹកកក បានវាយប្រហារលើទីក្រុង ឡា ផ្លាតា (La Plata) ប្រទេសអាហ្សង់ទីន ដែលរំខានដល់ការរស់នៅរបស់អ្នកស្រុកកាលពីថ្ងៃព្រហស្បតិ៍ (១៧ សីហា) ដោយបណ្តាលឱ្យមានទឹកជំនន់ និងលំហូរទឹកយ៉ាងខ្លាំង ដែលប៉ះពាល់ដល់ផ្លូវ និងលំនៅឋានជាច្រើនខ្នង។
នៅតំបន់ជាយក្រុង ឡា ផ្លាតា សាលាក្រុងបានដំឡើងកម្រិតប្រកាសអាសន្នទៅជាពណ៌លឿងទុំ។ នៅក្នុងរូបភាពដែលបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នកដែលរងផលប៉ះពាល់បានបង្ហាញពីរបស់របរប្រើប្រាស់ក្នុងផ្ទះរបស់ពួកគេដែលបានលិចទឹកអស់។
ទន្ទឹមនឹងនេះ នៅអាកាសយានដ្ឋាន BAM ជើងហោះហើររបស់អ្នកដំណើរជាច្រើនជើង ត្រូវបានរងផលប៉ះពាល់ដោយព្យុះដែលបានវាយប្រហារទីក្រុង និងតំបន់ជុំវិញនោះ។ ក្រុមអាជ្ញាធរកំពុងតាមដានស្ថានភាព និងសម្របសម្រួលជំនួយផងដែរ៕

