សៀមរាប ​បណ្ដាញ​ខ្សែកាប​ក្រោម​ដី ​ជា​ផ្នែក​មួយ​នៃ​គម្រោង​រៀបចំ​ទីក្រុង​ស្អាត​ និង​ឆ្លាត​វៃ !

2021/05/24 10:51:11 pm        740

សៀមរាប ៖ ខ្សែកាប​អាកាស​ពុំមាន​ទៀតទេ ខណៈ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​ត្រូវ​បាន​បញ្ចប់​ ដោយ​ជោគជ័យ ​ដើម្បី​បង្កើត​សោភ័ណភាព​ថ្មី​ នៃ​ក្រុង​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ​សៀមរាប ​អង្គរ​នៃ​កម្ពុជា ។

នៅព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១ ​អនុវត្ត​គម្រោង​ផែនការ​ដោយ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តសៀមរាប ​នៅតាម​បណ្តោយ​ផ្លូវ​សម្តេច​សង្ឃ ទេព វង្ស នៃ​ក្រុង​សៀមរាប ចាប់ពី​ចំណុច​ស្ពាន​វត្ត​រាជ​បួណ៌ រហូតដល់​ស្តុ​ប​ផ្សារកណ្តាល ​ការដ្ឋាន​រៀបចំ​សណ្ដាប់ធ្នាប់​សោភ័ណភាព​បណ្តាញ​ខ្សែកាប​អាកាស កំពុង​បាន​ដំណើរការ​ ដោយមាន​កិច្ចសហការ​ជាមួយ​ក្រុមការងារ​នៃ​រដ្ឋបាលខេត្ត ​និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​។

លោកស្រី យូ សុភា ​អភិបាលរង​ខេត្តសៀមរាប ​បាន​លើកឡើងថា​ រដ្ឋបាល​ខេត្តសៀមរាប ​បាន​អនុវត្ត​គម្រោង​រៀបចំ​និង​ប្រើប្រាស់​បណ្តាញ​បំពង់​ខ្សែកាប​អុបទិក​ ក្រោម​ដី ​តាំងពី​ឆ្នាំ​២០១៨ ក្នុង​គោលដៅ​លុបបំបាត់​ទាំងស្រុង ​ការប្រើប្រាស់​បណ្តាញ​ទូរគមនាគមន៍​ខ្សែកាប​ អាកាស ដែល​វា​មាន​ផល​ប៉ះពាល់​ទាំង​ផ្នែក​បច្ចេកទេស ​និង​សោភ័ណភាព​ផងដែរ​។

នៅក្នុង​គម្រោង​ផែនការ​ទាំងនោះ គឺ​ត្រូវ​អនុវត្ត​នៅលើ​បណ្តា​ផ្លូវ​ចំនួន​២៤​ខ្សែ​ក្នុង​ក្រុង​សៀមរាប ដែល​ស្មើនឹង​ប្រហែលជា ១៥០​គីឡូម៉ែត្រ ហើយ​គម្រោង​ទាំងនោះ ​វា​គឺជា​ផ្នែក​មួយ ​នៃ​ការ​កសាង​សម្បទា​ក្រុង​សៀមរាប​-​អង្គរ ​ឲ្យ​ក្លាយ​ជាទីក្រុង​ឆ្លាត នៃ​តំបន់​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ​កម្ពុជា នា​ថ្ងៃ​អនាគត​។

លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ដ​សៀមរាប ​បញ្ជាក់​ឲ្យ​ដឹង​ថា ការអនុវត្ត​គម្រោង​ផែនការ​ទាំងនោះ​ នៅក្នុង​ឆ្នាំ​២០១៨ និង​ដើមឆ្នាំ​២០១៩​ ខ្សែកាប​ អាកាស​ដែល​ស្ថិត​នៅលើ​ដងផ្លូវ​ចំនួន​១៤​ខ្សែ ស្មើនឹង​ប្រហែលជា​៧០​គីឡូម៉ែត្រ ​ត្រូវ​បាន​កាត់​ផ្តាច់​បោស​សំអាត​១០០% ​និង​ដាក់​ឲ្យ​ដំណើរការ​តាម​បំពង់​បណ្តាញ​បង្កប់​ក្រោម​ដី​។​ យ៉ាងណាក៏ដោយ ​លទ្ធផល​សម្រេច​ទាំងនោះ អាច​និយាយ​បានថា ​ប្រហែលជា​៥០% នៃ​ផែន​ការ​សរុប ​មកដល់ពេលនេះ កំពុង​ស្ថិត​ក្នុងដំណាក់កាល​នៃ​ការសង្គ្រោះ​ប្រើប្រាស់ និង​ត្រូវបាន​កែលម្អ​កន្លង​បង្កប់​ថ្មី ឲ្យ​ស្របតាម​ប្លង់​មេ​នៃ​កិច្ច​ដំណើរការ​ស្ថាបនា​ផ្លូវ​អភិវឌ្ឍន៍ ​ក្រុង​សៀមរាប​ ៣៨​ខ្សែ​។

មន្ត្រី​ជំនាញ​ព្យាករណ៍​ថា ​ បណ្តាញ​ទូរគមនាគមន៍​ក្រោម​ដី នឹងត្រូវ​បានសម្រេច​លទ្ធផល​ជា​ស្ថាពរ​១០០% ​ ស្រប​ជាមួយគ្នា​នឹង​ការ​រៈឡើង​នៃ​ទីក្រុង​ឆ្លាត ​ក្រោយ​ការ​បញ្ចប់​ការដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។

គួរ​បញ្ជាក់ដែរថា ខេត្ដ​សៀមរាប​ មាន​ក្រុមហ៊ុន​ចំនួន​១១​ កំពុង​ប្រើប្រាស់​បណ្តាញ​ខ្សែ​កាប​ទាំងនោះ ហើយ​ក៏​មាន​ក្រុមហ៊ុន​ចំនួន​២​ក្រុមហ៊ុន​ផងដែរ ​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ជីក​កប់​បំពង់​កាប​ទូរគមនាគមន៍​ក្រោម​ដី ​រួមមាន ទូរគមនាគមន៍​កម្ពុ​ជា TC របស់​រដ្ឋ ​និង​ក្រុមហ៊ុន Cambodia Fiber Optic Communication Network (CFOCN )​៕

​អត្ថបទ ៖ គឹម ឡេង

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm