ប៉ាគីស្ថាន៖ មនុស្សជាង១០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងមួយនៅប្រទេសប៉ាគីស្ថានភាគខាងកើត បន្ទាប់ពីពលរដ្ឋមូស្លីមរាប់ពាន់នាក់បានដុតព្រះវិហារ និងបំផ្លាញលំនៅឋានជាច្រើនខ្នង។ អំពើហិង្សានៅក្នុងទីក្រុង JaranwaLa ត្រូវបានបង្កឡើងដោយការអះអាងថា បុរសកាន់រសាសនាគ្រឹស្ត២នាក់ បានហែកគម្ពីរកូរ៉ានថតចម្លងជាច្រើនទំព័រ។
វិហារសាសនាកាតូលិកជាប្រវត្តិសាស្ត្រ នៅតែមានភ្លើងឆេះតិចៗ កាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីកុប្បកម្ម។ នៅទីកន្លែងរងការបំផ្លាញ ត្រូវបានហ៊ុមព័ទ្ធដោយខ្សែលួសបន្លា ខណៈស្ថានភាពនៅតែតានតឹង នៅក្នុងទីក្រុងនេះ។
ការប្រមូលផ្តុំគ្នាជាសាធារណៈ ក៏ត្រូវបានរឹតត្បិតរយៈពេល៧ថ្ងៃនៅក្នុងសង្កាត់ Faisalabad ដែលរួមមានទាំងទីក្រុង Jaranwala ។ បុរស២នាក់ត្រូវបានចោទប្រកាន់ពីការបំផ្លាញគម្ពីកូរ៉ាន ជាសៀវភៅដ៏ពិសិដ្ឋរបស់សាសនាអ៊ីស្លាម ដោយត្រូវបានចោទប្រកាន់ពីឥរិយាបថមើលងាយគម្ពីសក្តិសិទ្ធ ដែលអាចដាក់ទណ្ឌកម្មដល់ការប្រហាជីវិតនៅក្នុងប្រទេសប៉ាគីស្ថាន។
ទោះបីជាប្រទេសប៉ាគីស្ថាន នៅពុំទាន់បានកាត់ទោសនណាម្នាក់ដល់ការប្រហារជីវិតពីបទប្រមាថមើលងាយគម្ពីរសក្តិសិទ្ធនៅឡើយ ដែលការចោទប្រកាន់ធ្ងន់ធ្ងរអាចបណ្តាលឲ្យមានកុប្បកម្មរាលដាល ដោយពេលខ្លះឈានទៅរកការព្យួរក និងសម្លាប់។ មន្ត្រីក្នុងតំបន់ម្នាក់ បានប្រាប់សារព័ត៌មាន BBC Urdu ថាអាជ្ញាធរបានទទួលការអំពាវនាវអំពីការតវ៉ា និងការបង្កអគ្គិភ័យកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីការរាយការណ៍អំពីការបំផ្លាញគម្ពីរកូរ៉ានដ៏សក្តិសិទ្ធិដែលផ្សព្វផ្សាយនៅក្នុងទីក្រុង និងនៅលើបណ្តាញផ្សព្វផ្សាយសង្គម។
