ខ្សែបម្រើស្លាបបារាំង Michael Olise បានចុះហត្ថលេខាបន្តកិច្ចសន្យារយៈពេល ៤ ឆ្នាំបន្ថែមជាមួយ Crystal Palace បន្ទាប់ពីមានការចាប់អារម្មណ៍ពីតោខៀវ Chelsea។
កាលពីថ្ងៃអង្គារកន្លងទៅមានការចុះផ្សាយថា Chelsea ត្រៀមសំណើ ៣៥ លានផោនទៅកាន់ Crystal Palace ដើម្បីនាំយកកីឡាករយុវជនអាយុក្រោម ២១ ឆ្នាំបារាំងរូបនេះមកកាន់ Stamford Bridge។

ប៉ុន្តែប្រធានក្លិប Crystal Palace លោក Steve Parish បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា កីឡាករដែលមានដើមកំណើតនៅទីក្រុងឡុងដ៍មួយនេះនឹងបន្តនៅជាមួយក្លិប។
Michael Olise បានផ្លាស់ពី Reading នៅឆ្នាំ ២០២១ ក្នុងកិច្ចសន្យា ៥ ឆ្នាំតែធ្លាប់ជាកីឡាករយុវជនថ្នាលរបស់ Chelsea មុនពេលចាកចេញនៅវ័យ ១៤ ឆ្នាំ។
សូមបញ្ជាក់ថា Crystal Palace រដូវកាលនេះបានបាត់បង់ខ្សែប្រយុទ្ធស្នូល Wilfried Zaha តែក្រុមរបស់លោក Roy Hodgson ចាប់ផ្តើមរដូវកាលជាមួយនឹងជ័យជំនះនៅទឹកដី Sheffield United សប្តាហ៍មុន៕ អត្ថបទ៖នាង សុភាវុធ

