រដ្ឋមន្រ្ដីក្រសួងអប់រំ ដាក់ចេញគោលនយោបាយ ៨ចំណុច លើវិស័យអប់រំសម្រាប់អាណត្តិទី៧នេះ

2023/08/18 07:06:07 pm        511

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលនយោបាយគណបក្សប្រជាជនកម្ពុជា លើវិស័យអប់រំ សិក្សាធិការ សម្រាប់អាណត្តិទី៧នេះ ​ដើម្បីលើកកម្ពស់ និងពង្រឹងគុណភាពវិស័យអប់រំក្នុងប្រទេសកម្ពុជា។

ក្នុងចំណោមគោលនយោបាយទាំង ៨ចំណុនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា គោលនយោបាយ កំណែទម្រង់សាលារៀន គឺដើម្បីបង្កើនគណនេយ្យភាព និងស្វ័យភាពរបស់សាលារៀន និងដើម្បីលើកទឹកចិត្តដល់ការចូលរួមរបស់មាតាបិតានៅ​ក្នុងការគ្រប់គ្រងសាលារៀន ការពង្រឹងទំនាក់ទំនងរវាងសាលាជាមួយនឹងមាតាបិតា។

ឯកឧត្ដម បន្តថា ការធ្វើកំណែទម្រង់សាលារៀននេះ គឺមានគោលដៅដើម្បីលើកកម្ពស់​និង​ពង្រឹង​គុណភាព​អប់រំដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅ​សម្រេចបាននូវចក្ខុវិស័យឲ្យកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅក្នុងឆ្នាំ២០៥០។

ឯកឧត្ដមបន្តថា ក្រសួងអប់រំបាន យកចិត្តទុកដាក់ដល់គ្រូបង្រៀន និងកំណែទម្រង់គ្រឹះស្ថាន​បណ្ដុះបណ្ដាលគ្រូ ដោយផ្តោតទៅលើការបង្កើនប្រាក់បៀវត្សរ៍ជូនដល់គ្រូបង្រៀន ការបង្កើន​គុណវុឌ្ឍិគ្រូបឋមសិក្សា និងគ្រូមូលដ្ឋានឲ្យដល់កម្រិតបរិញ្ញាបត្រ និងគ្រូឧត្ដមឲ្យដល់កម្រិត​បរិញ្ញាបត្រជាន់ខ្ពស់ ការលើកកម្ពស់វិជ្ជាជីវៈនិងកិត្តិយសគ្រូបង្រៀន ការកែលម្អលក្ខខណ្ឌការងារ​និងជីវភាពរស់នៅរបស់គ្រូ ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ការអនុវត្តគន្លងអាជីពគ្រូបង្រៀន ការប្រារព្ធទិវាគ្រូបង្រៀន និងការផ្តល់ពានរង្វាន់សម្តេចតេជោដល់សាលារៀនស្អាត នាយក​សាលាល្អ គ្រូល្អ គ្រូបង្រៀនភាសាខ្មែរល្អ ​និងគ្រូល្អបង្រៀនគណិតវិទ្យាថ្នាក់ដំបូង។

ឯកឧត្ដមរដ្ឋមន្រ្ដីបញ្ជាក់ថា ការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ គឺផ្ដោតទៅលើការកែ​លម្អគុណភាព និងកម្មវិធីបណ្តុះបណ្តាល និងវិក្រឹត្យការគ្រូបង្រៀន ​ការកែលម្អវិធីសាស្ដ្របង្រៀន ការស្រាវជ្រាវ​ ការពង្រឹងស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ​និងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេស ក៏ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធឲ្យស្របទៅតាមបរិបទសតវត្សរ៍ទី២១៕អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        93
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm