អ្នកស្រុកក្នុងតំបន់ Carrefour Feuilles ក្នុងទីក្រុង Port-Au-Prince ប្រទេសហៃទី បានប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធ (១៦ សីហា) នៅខាងក្រៅអគារកងទ័ពហៃទី ដើម្បីទាមទារឱ្យមានការអន្តរាគមន៍ពីកងកម្លាំងប្រដាប់អាវុធ ប្រឆាំងនឹងក្រុមជនអន្ធពាល។

ប្រជាជនបានរៀបរាប់ពីក្រុមជនអន្ធពាល ដែលកំពុងគម្រាមកំហែងពួកគេ ព្រមទាំងបង្ខំពួកគេឲ្យចេញពីផ្ទះសម្បែង និងដេកតាមដងផ្លូវដោយគ្មានរបស់របរប្រើប្រាស់។ នៅសាលារៀនក្នុងស្រុកមួយ ក្រុមគ្រួសារដែលផ្លាស់ទីលំនៅជាច្រើន បានតាំងទីជំរកមួយនៅខាងក្នុងថ្នាក់រៀន និងទីធ្លាខាងក្រៅសាលារៀននោះ។
អំពើហឹង្សាក្រុមជនអន្ធពាល បានកើនឡើងនៅក្នុងប្រទេសហៃទី ចាប់តាំងពីការធ្វើឃាតលោកប្រធានាធិបតី Jovenel Moise ក្នុងឆ្នាំ២០២១មក និងបានធ្វើឱ្យទឹកដីភាគច្រើននៃប្រទេសនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមអាជ្ញាធររដ្ឋាភិបាល ហើយការផ្ទុះឡើងនៃជម្លោះបង្ហូរឈាមរវាងក្រុមជនអន្ធពាល ដែលជាគូប្រជែង បានធ្វើឱ្យមនុស្សរាប់រយនាក់ស្លាប់ ប្រមទាំងមនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅផងដែរ៕
