ការិយាល័យរបស់ខ្លួន បាននិយាយកាលពីថ្ងៃសុក្រថា លោកអភិបាលក្រុងតៃប៉ិ នឹងធ្វើទស្សនកិច្ចនៅទីក្រុងសៀងហៃ នៅចុងខែនេះ សម្រាប់វេទិកាទីក្រុងប្រចាំឆ្នាំ ជាដំណើរមួយ ដែលនឹងប្រព្រឹត្តទៅ ស្របនឹងរនាំងនៃទំនាក់ទំនងដែលជាប់គាំងរវាងរដ្ឋាភិបាលតៃវ៉ាន់ និងចិន។

ខណៈពេលដែលប្រទេសចិន បានបដិសេធមិននិយាយជាមួយរដ្ឋាភិបាលរបស់កោះតៃវ៉ាន់ ចាប់តាំងពីមេដឹកនាំដីកោះនេះ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ចូលកាន់តំណែងក្នុងឆ្នាំ ២០១៦ ដោយជឿថាលោកស្រីជាអ្នកបំបែកខ្លួនម្នាក់ ការផ្លាស់ប្តូរទស្សនកិច្ចរវាងទីក្រុងនិងទីក្រុង បានបន្តរហូតដល់មានការរំខានដោយជំងឺរាតត្បាត COVID-19។
យ៉ាងណាក៏ដោយ រដ្ឋបាលរបស់លោកស្រី សៃ បាននិងកំពុងព្យាយាមយ៉ាងប្រុងប្រយ័ត្ន ដើម្បីបើកទំនាក់ទំនងឡើងវិញរវាងប្រជាជននិងប្រជាជន ដែលមិនសូវមានមានបញ្ហាប្រឈម ចាប់តាំងពីខ្លួន បានដកការគ្រប់គ្រងព្រំដែនដែលទាក់ទងនឹងជំងឺរាតត្បាត កាលពីចុងឆ្នាំមុន ក្នុងគោលបំណងបង្កើតសុច្ឆន្ទៈជាមួយប្រទេសចិន ហើយក្រុមមន្ត្រីសៀងហៃមួយក្រុម បានធ្វើទស្សនកិច្ចកម្រិតទាប ទៅកាន់ទីក្រុងតៃប៉ិកាលពីខែកុម្ភៈ។
អភិបាលក្រុងតៃប៉ិ លោក ឈៀង វ៉ានអាន (Chiang Wan-an)មកពីគណបក្សប្រឆាំងដ៏ធំគឺ Kuomintang (គួកមីនតាង) ដែលនិយមទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន នឹងទៅកាន់ទីក្រុងសៀងហៃនៅថ្ងៃទី ២៩-៣១ខែសីហា សម្រាប់វេទិកាទីក្រុងតៃប៉ិ-សៀងហៃ ដែលត្រូវបានរៀបចំជាលើកដំបូងក្នុងឆ្នាំ ២០១០។
